Wednesday, May 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​ប៉ុស្តិ៍​ព្រំដែន​ ​ទទួល​ពលរដ្ឋ​វិល​ត្រឡប់ ​ពី​ប្រទេស​ថៃ​ ​ចំនួន​៣៦៤​នាក់​

បាត់ដំបង​ ៖​ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តម​ សេនីយ៍​ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ ជាប់​ជា​ប្រចាំ​ ស្តី​ពី​ការ​ ការពារ​សន្តិសុខ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ និង​ត្រួតពិនិត្យ​ពលរដ្ឋ​ឆ្លង​ដែន​ និង​មេខ្យល់​នាំ​ពលករ​ចេញ​ ចូល​ខុសច្បាប់​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ និង​លោក​វរសេនីយ៍ឯក​ ហាត​ ឡៃ​ឡែ​ ស្នងការ​រង​ផែនការ​ងារ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក​វរសេនីយ៍ឯក​ ប្រាក់​ សាយ​ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧​ នៅ​ថ្ងៃអាទិត្យ​ ទី​១០​ ខែមេសា​ ឆ្នាំ​២០២២​ បាន​ចាត់​កម្លាំង​ប៉ុស្តិ៍​ព្រំដែន​ទាំង​៦​ ចំណុះ​ឲ្យ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧​ សហការ​ជាមួយ​កម្លាំងយោធា​ចេញ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ ក្នុងភូមិ​សាស្ត្រ​ប៉ុស្តិ៍​គ្រប់គ្រង​ និង​បាន​ទទួល​ប្រជាពលរដ្ឋ​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ​ ត្រង់​ចំណុច​ភូមិសាស្ត្រ​ឃុំ​សន្តិភាព​ និង​ឃុំ​សិរី​មាន​ជ័យ​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ ចំនួន​៨​លើក​ សរុប​ចំនួន​៣៦៤​នាក់​ ស្រី​១៤៧​នាក់​ ក្មេង​៥៨​នាក់​ ក្មេង​ស្រី​២៨​នាក់​ ។​

​ក្រោយ​ពី​ទទួល​បាន​កម្លាំង​យើង​បាន​កត់​ឈ្មោះ​ ចុះ​កំណត់ហេតុ​ និង​អប់រំ​ណែនាំ​ រួច​ប្រគល់​បងប្អូន​ ចំនួន​២៦​នាក់​ ស្រី​១២​នាក់​ ក្មេង​៨​នាក់​ ក្មេង​ស្រី​១​នាក់​ ទៅ​ឲ្យ​ក្រុម​គ្រូពេទ្យ​ដែល​ប្រចាំការ​នៅ​ចំណុច​ច្រក​ទ្វារ​អន្តរជាតិ​គីឡូ​១៣​ និង​បងប្អូន​ចំនួន​៣៣៨​នាក់​ ស្រី​១៣៥​នាក់​ ក្មេង​៥០​នាក់​ ក្មេង​ស្រី​២៧​នាក់​ ទៅ​ឲ្យ​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន​ធ្វើការ​ត្រួតពិនិត្យ​សុខភាព​ និង​ស្គែ​ន​ប័ណ្ណ​ចាក់​វ៉ាក់សាំង​នៅ​នឹង​ប៉ុស្តិ៍​ជា​លទ្ធផល​៖​អវិជ្ជមាន​ទាំងអស់​ បន្ទាប់​មក​ក្រុម​ពេទ្យ​បាន​អនុញ្ញាត​ឲ្យ​បងប្អូន​ត្រឡប់​ទៅ​មូលដ្ឋាន​រៀងៗ​ខ្លួន​វិញ​ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×