Wednesday, May 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សា​ច់​យាយ! ពូកែ​លក់​មិន​ដាច់ «អ្នកលក់​ផ្លែឈើ​ចំ​ណាស់​ៗ» មួយ​ក្រុម នាំគ្នា​រាំ​ផ្អើល​ផ្សារ

វីដេអូមួយនៅលើ TikTok បានទាក់ទាញអ្នកចូលមើលយ៉ាងច្រើនរហូតដល់ទៅជាងមួយលានដង ដែលបង្ហាញពីទិដ្ឋភាពយ៉ាងប្លែក ដោយអ្នកបង្ហោះបានភ្ជាប់ចំណងជើងថា ស្រ្តីចំណាស់ៗលក់ផ្លែឈើ រាំឡូយអស់ទាស់ហ្មង។

ពិតណាស់ នៅក្នុងឃ្លីបបានបង្ហាញនៅផ្សារមួយ ជាពិសេនៅពីមុខតូបលក់ផ្លែឈើ គឺមានស្រ្តី «ខ្នងកោងៗ» មួយក្រុម ឃ្មុំក្រមាពណ៌ខ្មៅ ស្ថិតក្នុងសម្លៀកបំពាក់អាវឆែក និងខោជើងវែងខើចលើ.កជើង បានរាំបោះជំហានទៅមុខទៅក្រោយយ៉ាងរហ័ស ទៅតាមចង្វាក់ភ្លេងយ៉ាងស្រុះគ្នា​នៅក្នុងខ្សែបន្ទាត់ បានធ្វើឲ្យមនុស្សគ្រប់គ្នាកោតសរសើរខ្លាំងតែម្តង។

ទោះជាយ៉ាងណា ប្រសិនបើអ្នកក្រឡេកមើលដោយយកចិត្តទុកដាក់ នោះអ្នកនឹងដឹងភ្លាមៗថា «មនុស្សចាស់ៗ» ទាំងនោះ គឺសុទ្ធតែមានជើងស្អាតៗណាស់។ មនុស្សជាច្រើនសូម្បីដឹងថា តាមពិតទៅ «ក្រុមរាំ» ទាំងនេះ បានក្លែងខ្លួនពីក្មេងៗ ទៅជាមនុស្សចាស់លក់ផ្លែឈើ ដែលងប់ងល់នឹងការរាំនៅផ្សារ។ លើសពីនេះ គេក៏បានសង្កេតឃើញសក់ពណ៌ទង់ដែងយ៉ាងស្រឡូនៗ លេចចេញពីក្រោមក្រមាថែមទៀតផង ដែលសបញ្ជាក់ឲ្យច្បាស់ថា ក្រុមស្រ្តីរាំងទាំងនេះ គឺជាយុវវ័យតែម្តង។ អ្នកនិយមលេងអុីនធើរណែតមួយចំនួន​ក៏បានសន្និដ្ឋានថា នេះប្រហែលជា​គ្រាន់តែ​ជា​ក្រុមមិត្តភ័ក្ដិ​ក្លែងធ្វើជាមនុស្សចាស់ ដើម្បីថតឃ្លីបកំប្លែងប៉ុណ្ណោះ។

ក្នុងនោះ មតិកំប្លែងជាច្រើន​បាននិយាយថា បើ​ឃ្លីបនេះ​ត្រូវបញ្ចូលទៅ​ក្នុងការផ្សាយពាណិជ្ជកម្មថ្នាំព្យាបាលជំងឺរលាកសន្លាក់ឆ្អឹង​គឺដឹងតែឈប់កើតមានទៀតហើយ,…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@nguyenvancuong1984

xoắn quẩy😁

♬ nhạc nền – 动感老王🔥 – Michael_Huang95
×