ភ្នំពេញ ៖ មន្ត្រីនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២២ នេះ បានបញ្ជូនខ្លួនបុរសសង្ស័យម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និង សម្រេចតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត មានទឹកប្រាក់ជាង៩ ម៉ឺនដុល្លារ ប្រព្រឹត្តអំឡុងឆ្នាំ ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ។
យោងតាមរបាយការណ៍របស់កម្លាំងនគរបាល បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ហ៊ុយ ពិសិដ្ឋ មុខរបរ ជាអាជីវករ មានទីលំនៅ រស់នៅក្នុងភូមិក្រោលគោ សង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យ ត្រូវជាប់សង្ស័យពីបទ ” រំលោភលើទំនុកចិត្ត ” និង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមដីកាបង្គាប់ឲ្យចាប់ខ្លួន ពាក់ព័ន្ធករណីរំលោភ លើទំនុកចិត្ត ប្រព្រឹត្តនៅ ចំណុចទំនប់កប់ស្រូវ ភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា
