កំពង់ចាម ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកជើងព្រៃ កាលពីថ្ងៃទី១០ ខែ មេសា ឆ្នាំ ២០២២ បានចុះបង្រ្កាបទីតាំងលេងល្បែងស៊ីសង ប្រជល់ មាន់ និងចាក់អាប៉ោង មួយកន្លែង និង បានឃាត់ខ្លួនបុរស ចំនួន ១៥ នាក់ ប្រព្រឹត្តនៅចំណុចព្រៃឫស្សី ស្ថិតនៅភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

យោងតាមរបាយការណ៍របស់នគរបាលស្រុកជើងព្រៃបានឲ្យដឹងថា ការចុះបង្រ្កាប ទីតាំង លេងល្បែងស៊ីសង ( ជល់មាន់) និង ចាក់អាប៉ោង ខុសច្បាប់ ខាងលើនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីកម្លាំងនគរបាល បានទទួល ពាក្យបណ្តឹងពីប្រជាពលរដ្ឋ មានការបើកកន្លែងជល់មាន់ និង ចាក់អាប៉ោង នៅចំណុច បង្រ្កាបខាងលើ និងដកហូតវត្ថុតាងមួយចំនួន ។
បច្ចុប្បន្ននេះ ជនសង្ស័យ ១៥ នាក់ខាងលើ ត្រូវបានៅបញ្ចូនមកស្នងការដ្ឋាននគរបាលខេត្ត កំពង់ចាម ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


