តាកែវ ៖ ៤នាក់បានស្លា.ប់ និង២នាក់ទៀតបានរងរបួស ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្ត និងរថយន្តបញ្ច្រាសទិសគ្នា នៅថ្ងៃទី១១ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១រំលងអធ្រាត នៅចំណុចភូមិជ្រេ ឃុំជីខ្មា ស្រុកទ្រាំងខេត្តតាកែវ លើផ្លូវជាតិលេខ២ចន្លោះគីឡូម៉ែត្រ៩៤-៩៥។

លោក សៅ ចាន់សំណាង ប្រធានការរិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាល ខេត្តតាកែវ បានឱ្យដឹងថា គ្រោះថ្នាក់នេះ បណ្ដាលអ្នកបើករថយន្តម៉ាកហ៊ីយ៉ាន់ ដាយ ពណ៌ស ពាក់ផ្លាកលេខតាកែវ 3A-3211 បើកបរដោយឈ្មោះ រត់ សត្យា ភេទប្រុសអាយុ ១៨ឆ្នាំ មុខរបរ បើកបររថយន្តរស់នៅភូមិប្រសុង ឃុំតាភេមស្រុកត្រាំកក់ ខេត្តតាកែវបានស្លាប់ នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរ២នាក់ស្លា.ប់នៅនឹងកន្លែងកើតហេតុ រីឯម្នាក់ទៀយបានស្លា.ប់ពេលយកទៅមន្ទីរពេទ្យ និងមានអ្នករបួសធ្ងន់ចំនួន២នាក់។

បើតាមលោកប្រធានការរិយាល័យចរាចរណ៍ជើងគោកខេត្ត រថយន្តហ៊ីយ៉ាន់ដាយ ដឹកទានេះ បើកបរពីទិសត្បូង ទៅជើងលុះមកដល់កន្លែងកើត ហេតុក៏បានជ្រុលចង្កូត ប្រហែលងងុយដេក ទៅបុ.ករថយន្ដមួយគ្រឿងម៉ាកFUSO ពណ៌សពាក់ផ្លាកលេខតាកែវ 3A- 1188 បណ្ដាលឲ្យអ្នកបើកបរ រថយន្ត និងអ្នករួមដំណើររងរបួសធ្ងន់។
បច្ចុប្បន្ន សាកសពត្រូវបានបញ្ជូន ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ រីឯមធ្យោបាយ ពាក់ព័ន្ធត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកទ្រាំង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

