Sunday, May 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនក្រុមបងធំ៥នាក់ ពាក់ព័ន្ធនឹងការបង្កការអុកឡុក ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សង្គម

បាត់ដំបង ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ស្រុករុក្ខគិរី កាលពីថ្ងៃទី៩ ខែ មេសា ឆ្នាំ ២០២២ បានចុះបង្ក្រាប និង ឃាត់ខ្លួនជនសង្ស័យមួយក្រម ពាក់ព័ន្ធនឹងការធ្វើសកម្មភាព បង្កការអុកឡុក ដោយកាន់កាំបិត ជិះម៉ូតូធ្វើឲ្យប៉ះពាល់ សណ្តាប់ធ្នាប់សង្គម ប្រព្រឹត្តនៅ ចំណុចអាងត្រជាក់ចិត្ត ស្ថិតក្នុងភូមិរូង ១ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។

យោងតាមរបាយការណ៍របស់អធិការនគរបាលស្រុករុក្ខគិរីបាន ឲ្យដឹងថា ជនសង្ស័យមួយក្រុមខាងលើមានគ្នា ៥នាក់ ៖ ទី១- ឈ្មោះ នឿន ទូច ភេទប្រុស អាយុ ២៤ ឆ្នាំ ។ទី២- ឈ្មោះ ឡំ ផុន ភេទប្រុស អាយុ ១៧ ឆ្នាំ ។ ទី៣- ឈ្មោះ រិន ង៉ា ភេទប្រុស អាយុ ១៨ ឆ្នាំ ។ ទី៤- ឈ្មោះ សាន ដេត ភេទប្រុស អាយុ ២០ ឆ្នាំ ។ ទី៥- ឈ្មោះ ឡាំ ផាន់ឡាំ ភេទប្រុស អាយុ ១៨ ឆ្នាំ ។ ពួកគេទាំង៥នាក់ មានទីលំនៅភូមិរូង១ ឃុំ ព្រៃ ត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល ដកហូតបានវត្ថុតាង រួមមាន៖ – កាំបិត ខ្វែវ ចំនួន ៣ ដើម និង កាំបិតប៉័ងតោ ១ ដដើម។

បច្ចុប្បន្ន ,ជនសង្ស័យ ៥ នាក់ខាងលើ ត្រូវបានៅបញ្ចូនមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×