Sunday, May 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យ១៨នាក់ និង រឹបអូសបានគ្រឿងញៀន១៦កព្ចាប់ នៅខេត្តកំពង់ចាម

កំពង់ចាម៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកចំការលើ កាលពីថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២២ បានចុះបង្រ្កាប និងឃាត់ខ្លួនបានជនសង្ស័យ ១៨ នាក់ ក្នុងនោះ រួមមានស្រីម្នាក់ ដែលមុខសញ្ញាចែកចាយគ្រឿងញៀន ប្រព្រឹត្ត ស្រុកចំការលើ ខេត្តកំពង់ចាម ។

យោងតាមរបាយការណ៍របស់ នគរបាលស្រុកចំការលើបានឲ្យដឹងថា ការចុះបង្រ្កាប និង ឃាត់ខ្លួនជនសង្ស័យ ខាងលើនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីកម្លាំងនគរបាល បានទទួល ពាក្យបណ្តឹងពីប្រជាពលរដ្ឋ មានការ ចែកចាយគ្រឿងញៀនមួយកន្លែង នៅចំណុច បង្រ្កាបខាងលើ។

ក្រោយប្រតិបត្តិការបង្ក្រាប និង ឃាត់ខ្លួនជនសង្ស័យខាងលើ, កម្លាំងសមត្ថកិច្ចនគរបាល ដកហូតបាន គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ចំនួន ១៦ កញ្ចប់ , ទូរស័ព្ទដៃចំនួន២១ គ្រឿង , ឧបករណ៍សេពគ្រឿងញៀនមួយចំនួន, និង ដាវចំនួន២ដើម ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ ត្រូវបានសមត្តកិច្ចនគរបាលស្រុកចំការលើ កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×