Sunday, May 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សា​ហា.វ ថ្មីចែស! ប៉ូលី​ស​ឥណ្ឌា កំពុង​តាម​ប្រមាញ់​ក្រុម​ចោរលួច​ស្ពាន យក​ដែក​លក់​អេតចាយ ដោយដើរតួធ្វើជា…

មន្ត្រីឥណ្ឌា បាននិយាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ថា ក្រុមចោរបានដើរតួជាមន្ត្រីរដ្ឋាភិបាល ស្ថិតក្រោមនាយកដ្ឋានធារាសាស្ត្រក្នុងរដ្ឋ Bihar បន្ទាប់មកបានប្រើឧបករណ៍កាត់ឧស្ម័ន និងម៉ាស៊ីនរំកិល ដើម្បីយកពួកវាចេញ។ ការវាយកម្ទេចស្ពាន​ដែលគេ​បោះ​បង់ចោលនោះ​ គឺស្ថិតនៅ​ក្នុងភូមិ Amiyawar ចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រ​ភាគខាងត្បូង​នៃ​រដ្ឋ Patna។

កម្លាំងជំនាញសង្ស័យថា ក្រុមចោរទាំងនោះ​បាននាំសម្ភារៈស្ពាន​ទៅ​លក់អេតចាយតែម្តង។

គេបានដឹងថា ការលក់ដែកអេតចាយ គឺជាអាជីវកម្ម “ដ៏សំណាង” នៅក្នុងប្រទេសឥណ្ឌា ព្រោះថា ប្រទេសនេះតែងតែកើតមានករណីលួចគ្រឿងបន្លាស់ដែក ពីទ្រព្យសម្បត្តិសាធារណៈ ទៅលក់ក្នុងកន្លែងលក់អេតចាយ ដែលមិនមានការរៀបចំធំដុំនោះទេ តែអាចរកលុយឱ្យបានយ៉ាងលឿន។

យោងតាមមន្ត្រីប៉ូលីស ប្រជាជននៅ Amiyawar ជឿថា ក្រុមចោរទាំងនោះបានដៃ គឺបន្ទាប់មន្ត្រីរដ្ឋាភិបាល បានសម្រេចចិត្តរុះរើស្ពានចាស់ ដែលសាងសង់លើអាងទឹក កាលពី ៣ ទសវត្សរ៍មុន ដោយសារតែវាមិនត្រូវបានអនុម័តប្រើទៀត។

Gandhi Chaudhary អាយុ ២៩ ឆ្នាំ ជាអ្នកភូមិម្នាក់ដែលបានឃើញហេតុការណ៍នេះ បានប្រាប់ឲ្យដឹងថាថា “ពួកគេបានមកជាមួយគ្រឿងចក្រធុនធ្ងន់ ឧបករណ៍កាត់ដែក ហើយធ្វើការរយៈពេលពីរថ្ងៃ ដើម្បីរុះរើស្ពាន ប៉ុន្តែ ពួកគាត់ពុំបានស្គាល់ពីអត្តសញ្ញាណរបស់ក្រុមរុះរើស្ពានទាំងនោះទេ។ លោក Gandhi បន្តថា ក្រោយពីរុះរើ​ស្ពានរួច សំណល់អេតចាយ​ត្រូវបានដាក់ចូលក្នុងរថយន្ត ហើយទីតាំងនោះ​ក៏ «ទំនេរ» ស្អាតតែម្តង។

លោក Subash Kumar មន្ត្រីប៉ូលីសដែលកំពុងស៊ើបអង្កេតឧបទ្ទវហេតុនេះ បាននិយាយថា “យើងបានកំណត់អត្តសញ្ញាណក្រុមលួចស្ពានជាច្រើននាក់ ហើយមួយចំនួនទៀតកំពុងត្រូវបានស្វែងរក។ ពួកគេបានបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ព្រោះតែដើម្បីលក់អេតចាយយកលុយ”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×