Thursday, May 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញអតីតស្រីស្នេហ៍ខ្លួន មានប្រុសស្នេហ៍ថ្មីឌុបមូតូទាំងកណ្តាលអធ្រាត្រ កើតភ្លើងប្រច័ណ្ឌ វា.យប្រុសស្នេហ៍ថ្មីរងរបួស ត្រូវនគរបាលឃាត់ខ្លួន

កណ្តាល ៖ នគរបាលស្រុកស្អាងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយភ្លើងប្រច័ណ្ឌដែលអតីត នាងជាស្រីស្នេហ៍ ឃើញបុរសផ្សេងឌុបមូតូទាំងកណ្តាលអធ្រាត្រ ក៏ទាយដាវមកកា.ប់ទៅលើបុរសស្នេហ៍ថ្មី របស់អតីតស្រីស្នេហ៍ខ្លួនបណ្តាលឲ្យរងរបួស ។

លោកវរសេនីយ៍ទោ លន ចាន់ថា អធិការរងនៃអធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសនេះ កើតហេតុនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០០និង៥០ នាទីនៅចំណុចភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

អធិការរងនៃអធិការនគរបាលស្រុកស្អាង បាន​បន្តថា ជនរងគ្រោះឈ្មោះម៉ៅ ភារ: ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ រីឯ ជនសង្ស័យមានគ្នាចំនួន២នាក់ ១. ឈ្មោះវី ម៉េងហ៊ង ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល (ឃាត់ខ្លួន)។ ២.ឈ្មោះឆៃ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល (គេចខ្លួន) ។

ចំពោះវត្ថុតាងចាប់យករួមមាន : ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌សគ្មានផ្លាកលេខ។ ដែកពន្លូតចំនួន១ មានប្រវែង៦៥ស.ម ទំហំប៉ុនមេជើង។

លោកអធិការរង បានបញ្ជាក់បន្ថែមថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងខាងលើ ឈ្មោះម៉ៅ ភារៈ បានជិះម៉ូតូចេញពីផ្ទះរបស់ខ្លួន មកឌុបឈ្មោះវ៉ាន់ស្រីរ័ត្ន ជាអ្នករត់តុនៅអាហារដ្ឋានសែនសុខ៩៦៩ ជាស្រីកំណាន់ចិត្តរបស់ខ្លួន ស្ថិតនៅក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ដើម្បីមកញាំមីឆាពេលញាំមីឆា រួចហើយឈ្មោះម៉ៅភារៈ ក៏បានជិះម៉ូតូបាឌុបឈ្មោះវ៉ាន់ស្រីរត្ន័ មកហាងវិញ ហើយក៏បានជួបឈ្មោះ វី ម៉េងហ៊ង និងឈ្មោះឆៃ ដែលធ្លាប់ទំនាក់ទំនងស្នេហា ជាមួយឈ្មោះវ៉ាន់ស្រីរ័ត្នដែរ ពេលនោះឈ្មោះវី ម៉េងហ៊ាង ក៏បានដាវមកកាប់ទៅលើឈ្មោះម៉ៅ ភារៈ ចំនួនមួយដាវបណ្ដាលឲ្យរបួសពេលធ្វើសកម្មរួចហើយ ឈ្មោះឆៃ ជាអ្នកបើកម៉ូតូដឹកឈ្មោះវី ម៉េងហ៊ង គេចខ្លួនបាត់តែម្ដង។

ចំណែកឈ្មោះម៉ៅ ភារៈ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅព្យាបាលរបួស នៅឯមន្ទីរពេទ្យក្រុងភ្នំពេញ។ លុះព្រឹកឡើងថ្ងៃទីខែឆ្នាំដដែល វេលាម៉ោង១២និង០០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ សហការជាមួយប្រជាការពារឃុំ បានឃាត់ខ្លួនឈ្មោះ វី ម៉េងហ៊ង នៅចំណុចភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល មកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×