ភ្នំពេញ : ស្ត្រីវ័យចំណាស់ម្នាក់មិនដឹងមានវិបត្តិអ្វី ច.ង.ក.ស.ម្លាប់ខ្លួននៅក្នុងបន្ទប់ជួលជាន់ទី៤ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លំាង ដល់អ្នកជួលបន្ទប់ក្បែរគ្នា។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចបន្ទប់ជួលD-២៤ជាន់ទី៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពស្ត្រីរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើមានវ័យ៥២ ឆ្នាំ មានកូនប្រុសម្នាក់ រស់នៅក្នុងបន្ទុកសព្វថ្ងៃស្នាក់នៅ បន្ទប់ជួលលេខD-២៤ ជាន់ទី៤ រស់នៅជាមួយកូនប្រុសម្នាក់ ស្រាប់តែនៅវេលាកើតហេតុ អ្នកជួលបន្ទប់ក្បែរខាងអើតមើល តាមបង្អួចគ្រប់ប្រទះឃើញសពស្ត្រីវ័យចំណាស់ខាងលើ បានច.ង.ក.ស.ម្លាប់ខ្លួនស្លា.ប់បាត់ទៅហើយ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះមកទីតាំងកន្លែងកើតហេតុ សហការជាមួយសមត្ថកិច្ចជំនាញបច្ចេកទេសកោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកធ្វើកោសល្យវិច័យសព និងធ្វើកំណត់ហេតុប្រគល់សព ជូនសាច់ញាតិ ដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម



