កំពង់ឆ្នាំង ៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២២ នេះ បានបញ្ជូនខ្លួនបុរសសង្ស័យម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីសាកសួរ និងសម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត ជិតកន្លះលានដុល្លារ ប្រព្រឹត្តនៅខេត្តកំពង់ឆ្នាំង ។
យោងតាមរបាយការណ៍របស់កម្លាំងនគរបាល ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ អៀរ គុយម៉ុង ហៅ ក្តាន់ ភេទប្រុស អាយុ ៥៣ ឆ្នាំ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវវត្តឧទុម្ភរ ភូមិស្វាយជ្រុំថ្មី ឃុំស្វាយជ្រុំថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យ ត្រូវជាប់សង្ស័យពីបទ ” រំលោភលើទំនុកចិត្ត ” និង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២២ តាមពាក្យបណ្តឹងរបស់លោក អៀ សុភ័ក្រ្តតារា ពាក់ព័ន្ធករណីរំលោភ លើទំនុកចិត្ត ប្រព្រឹត្តនៅ ភូមិស្វាយជ្រុំថ្មី ឃុំស្វាយជ្រុំថ្មី ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើនេះ កំពុងត្រូវបានសាកសួរចម្លើយ នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា