Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជា ប្រើបា្រស់ថាមពលអគ្គីសនីប្រមាណ ៩៨ភាគរយនៃភូមិទូទាំងប្រទេស

ភ្នំពេញ៖ ឯកឧត្តមស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា បច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជាបានប្រើបា្រស់ថាមពលអគ្គីសនីប្រមាណ ៩៨ភាគរយនៃភូមិទូទាំងប្រទេស នៅសល់២ភាគរយប៉ុណ្ណោះក្រសួងកំពុងដោះស្រាយ។

ការលើកឡើងរបស់ឯកឧត្តមស៊ុយ សែម ក្នុងឱកាសលោកជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់ បានសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាឃុំរំលេចនិងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់កាលពីពេលថ្មីៗកន្លងទៅនេះ។

ឯកឧត្តមស៊ុយ សែម មានប្រសាសន៍ថា បច្ចុប្បន្នប្រជាពលរដ្ឋយើងបានប្រើប្រាស់ថាមពលអគ្គីសនីប្រមាណ៩៨ភាគរយនៃភូមិទូទាំងប្រទេសហើយគឺសល់២ភាគរយប៉ុណ្ណោះនៅតំបន់ឆ្ងាយដាច់ស្រយោល តំបន់ព្រៃភ្នំជ្រៅ និងនៅតំបន់លើផ្ទៃទឹកបឹងទន្លេសាប ឬ សម្រុទ ដែលមិនអាចទាញខ្សែបណ្តាញថាមពលអគ្គីសនីទៅដល់។ ចំពោះបញ្ហានេះក្រសួងរ៉ែនិងថាមពលក៏ដូចប្រមុខរាជរដ្ឋាភិបាលបាននិងកំពុងរកមធ្យោបាយដើម្បីដោះស្រាយឆ្លើយតប។

ជាង៤៣ឆ្នាំកន្លងមកនេះ ការដឹកនាំប្រទេសមានការរីកចម្រើនចាប់ពីទីក្រុងដល់ជនបទ។ ពីអត់ផ្លូវរហូតដល់មានផ្លូវ ពីអត់សាលារៀនរហូតដល់មានសាលារៀនគ្រប់កម្រិតចាប់ពីទីប្រជុំជនដល់ជនបទ ពីអត់មន្ទីរពេទ្យរហូតដល់មានមណ្ឌលសុខភាពគ្រប់ឃុំសង្កាត់ពីអត់ភ្លើងរហូតដល់មានភ្លើងអគ្គីសនីប្រើប្រាស់ស្ទើរគ្រប់ខ្នងផ្ទះ។ ចំណែកឯជីវភាពរស់នៅរបស់ប្រជាពលរដ្ឋវិញមានការរីកចម្រើនគួរឲ្យកត់សំគាស់ពី១ឆ្នាំទៅ១ឆ្នាំ។

ក្នុងឱកាសនោះ​​ ឯកឧត្តមបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវត្រៀមលក្ខណ:សម្បត្តិគ្រប់គ្រាន់ដើម្បីទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥ ដែលប្រព្រិត្តទៅនៅថ្ងៃទី០៥មិថុនា ឆ្នាំ២០២២ខាងមុខនេះ៕

×