Tuesday, June 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្តាយ​ម្នាក់​នៅ​ឥណ្ឌា យក​ម្សៅ​ម្ទេ.សប៉ា.ត​ភ្នែក.កូនប្រុស ដើម្បី​ជា​ការ​ដា​ក់ទ.ណ្ឌ​កម្ម​ញៀ.ន​ថ្នាំ

កាលពីពេលថ្មីៗនេះ ស្រ្តីជាម្តាយម្នាក់នៅទីក្រុង Telangana ប្រទេសឥណ្ឌា បានធ្វើឲ្យអ្នកលេងអុីនធើរណែត ភ្ញាក់ផ្អើល និងរន្ធត់ចិត្តជាខ្លាំង នៅពេលបានឃើញគាត់ដាក់ទណ្ឌកម្មទៅលើកូនប្រុសរបស់គាត់យ៉ាងសាហាវ បន្ទាប់ពីបានដឹងថា កូនប្រុសនោះញៀនថ្នាំ។

តាមរយៈវីដេអូបានបង្ហាញឲ្យឃើញ ដើម្បីដាក់ទោសដល់់កូនប្រុសញៀនថ្នាំ ស្រ្តីជាម្តាយនោះ បានចងកូនប្រុសភ្ជាប់នឹងបង្គោលភ្លើង មុនពេលយកម្សៅម្ទេស ប៉ាតពេញផ្ទៃមុខតែម្តង។ ហើយបើទោះជាកូនប្រុសនោះ ស្រែកយំទាំងឈឺផ្សារយ៉ាងណាក៏ដោយ ក៏ម្តាយនោះហាក់មិនឈប់ និងស្រាយចំណងទេ គឺទាល់តែកូនប្រុសនោះសន្យាថាឈប់ប្រើប្រាស់គ្រឿងញៀន ទើបគាត់ដោះលែង។

យោងតាមសារព័ត៌មាន The Indian Express ម្តាយនោះដែលត្រូវបានគេស្គាល់មានឈ្មោះថា Ramana បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដើម្បីពន្យល់ពីមូលហេតុដែលគាត់ត្រូវបង្ខំចិត្តចាត់វិធានការយ៉ាងខ្លាំងបែបនេះ ដោយគាត់បាននិយាយថា ពួកគេ​មិនដឹងពីរបៀប និងទីកន្លែង​ដែលកូនប្រុសរបស់នាងឈ្មោះ Suresh ញៀនថ្នាំញៀននោះ​ទេ។

គាត់បានឲ្យដឹងថា «ការញៀនរបស់គាត់ចំពោះថ្នាំញៀន គឺបានកើតឡើងនៅក្នុងឆ្នាំមុន។ រូបគេបានដើរដេកដួលនៅទីនេះទីនោះ ហើយពួកយើងត្រូវដើរស្វែងរកគាត់យ៉ាងលំបាក»។

តែទោះជាយ៉ាងណា ខណៈដែលវីដេអូឃ្លីបនេះកំពុងត្រូវបានចែកចាយពាសពេញអុីនធើរណែត អ្នកនិយមលេងអ៊ីនធឺណិតជាច្រើន បានសម្តែងការយល់ឃើញរបស់ពួកគេចំពោះករណីនេះ ដោយពួកគេភាគច្រើនគិតថាការដាក់ទណ្ឌកម្មបែបនេះ គឺធ្ងន់ធ្ងរពេកហើយៗ អ្វីដែល Suresh ត្រូវការ គឺការស្តារនីតិសម្បទា មិនមែនប្រើវិធីបែបនេះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×