Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆ.ក់ទូរសព្ទដៃ , ទូរស័ព្ទយកទៅលក់នៅផ្សារតាខ្មៅ បានតម្លៃ ៣០០ដុល្លារ និងយកលុយទៅទិញថ្នាំញៀនអស់ហើយ

តាកែវ ៖ នៅថ្ងៃអាទិត្យ ទី១០ ខែ មេសា ឆ្នាំ២០២២ វេលាម៉ោង ១៧និង ៥០នាទី មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) កើតឡើងនៅចំណុចភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យចំនួន ២ នាក់ ប្រើប្រាស់មធ្យោបាយ ម៉ូតូ ធុន C125 មួយគ្រឿងបានធ្វើសកម្មភាពឆ.ក់ទូរស័ព្ទដៃរបស់ជនរងគ្រោះឈ្មោះ ថៃ ខេមម៉ា ភេទស្រី អាយុ ១៨ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ក្នុងខណៈពេលដែលជនរងគ្រោះ ដាក់ទូរស័ព្ទដៃក្នុងហោប៉ៅកណ្តាលម៉ូតូ របស់ខ្លួន ធុន ប៊ីត ជិះម៉ូតូលេងក្នុងភូមិ ក៏ជនសង្ស័យជិះម៉ូតូមកទន្ទឹម រួចធ្វើសកម្មភាពឆ.ក់ទូរស័ព្ទជនរងគ្រោះម៉ាកអាយហ្វូន១១ យកទៅបាត់រួចជិះម៉ូតូគេចខ្លួនទៅទិសខាងជើងបាត់ទៅ ។

ក្រោយទទួបានព័ត៌មាន កម្លាំងសមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរហូតដល់កំណត់មុខសញ្ញាបាន ។

លុះដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២២ ដោយមានការចង្អុលបង្ហាញណែនាំពី លោកឧត្ដមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានសហការ ជាមួយនិងកម្លាំងជំនាញរបស់ អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង នៃសង្នការដ្ឋាននគរបាលខេត្តកណ្ដាល សមត្ថកិច្ចាបានឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ សល់ សំអុល ហៅ ប៉ែន ភេទប្រុស អាយុ ២៧ ឆ្នាំ នៅភូមិជើងព្រៃទី២ ស្រុកអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅចំណុចផ្ទះជនស្ស័យតែម្ដង រីឯបក្សពួកម្នាក់ទៀតឈ្មោះ ហេង សុខហុង ភេទប្រុស អាយុ១៧ ឆ្នាំ នៅភូមិជើងព្រៃទី២ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល គេចខ្លួនបាត់ ។

តាមចម្លើយជនសង្ស័យឈ្មោះ សល់ សំអុល ថាទូរស័ព្ទដែលឆ.ក់បានខ្លួន និងបក្សពួកយកទៅលក់នៅផ្សារតាខ្មៅ បានតម្លៃ ៣០០ដុល្លារ ( បីរយដុល្លារ) ចែកគ្នា ១៥០ដុល្លារ ( មួយរយហាសិបដុល្លារ) ម្នាក់ លុយយកទៅជក់ថ្នាំញៀនអស់ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×