Monday, June 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួច យកម៉ូតូ ១គ្រឿង

ភ្នំពេញ ៖ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៩និង៣០នាទី ជនរងគ្រោះឈ្មោះ អែម នីតា ភេទ ស្រី អាយុ ២៩ ឆ្នាំ បានទុកម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត ២០១១ ពាក់ផ្លាកលេខ បន្ទាយមានជ័យ ១G-០៩៤៤ នៅក្នុងផ្សារស្ទឹងមានជ័យថ្មីជាន់ក្រោមដី ភូមិ ទ្រា៣ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) រួចដើរទៅទារលុយថ្លៃលក់មាន់ ពីម៉ូយនៅក្នុងផ្សារស្ទឹងមានជ័យថ្មី ដោយជនរងគ្រោះពុំបានចាក់សោរកម៉ូតូទេ ស្រាប់តែមានជនសង្ស័យឈ្មោះ ដន កែវ ហៅ ត្នោត ភេទ ប្រុស អាយុ ២៩ ឆ្នាំ បានដើរមកធ្វើសកម្មភាពលួចបណ្ដើរម៉ូតូរបស់ជនរងគ្រោះគេចខ្លួនបាត់ បន្ទាប់មកជនរងគ្រោះឈ្មោះ អែម នីតា បានដើរតាមរកឃើញជនសង្ស័យឈ្មោះ ដន កែវ ហៅ ត្នោត កំពុងតែអង្គុយដោះផ្តាច់ខ្សែកុងតាក់ម៉ូតូរបស់ជនរងគ្រោះ នៅចំណុចក្បែរការ៉ាស់សាំងតេលា ផ្លូវ វេងស្រេង សង្កាត់ ស្ទឹងមានជ័យទី១ ក៏បានស្រែកឆោឡោឡើង ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ធ្វើការល្បាតក្បែរនោះ បានមកដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ដន កែវ ហៅ ត្នោត យកមកធ្វើការសាកសួរតែម្ដង ។

ជនសង្ស័យឈ្មោះ ដន កែវ ហៅ ត្នោត ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ និងមុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។

ជនរងគ្រោះឈ្មោះ អែម នីតា ភេទស្រី អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ លក់មាន់ ។

វត្ថុតាងចាប់យក : ម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត ២០១១ ពាក់ផ្លាកលេខ បន្ទាយមានជ័យ ១G-០៩៤៤ លេខតួ+លេខម៉ាស៊ីន=៨៥២៥០៩១ (ប្រគល់ជូនជនរងគ្រោះវិញ) ។

បច្ចុប្បន្នជនសង្ស័យចំនួន ១ នាក់ឈ្មោះ ដន កែវ ហៅ ត្នោត ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×