ភ្នំពេញ ៖ មនុស្សចំនួន ៨នាក់ បានស្លា.ប់បាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាលចំនួន ១៥នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅទូទៅប្រទេសនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ។
បើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាន នគរបាលជាតិបានឲ្យដឹងថា គិតត្រឹមម៉ោង ៤រសៀល ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១១លើក បណ្តាលឲ្យមនុស្សចំនួន ៨នាក់ស្លា.ប់ និងរងរបួសចំនួន ១៥នាក់ ដោយក្នុងនោះររបួសធ្ងន់ចំនួន ១១នាក់ និងស្រាលចំនួន ៤នាក់ ។
របាយការណ៍ដដែលបានបន្តថា គ្រោះថ្នាក់ចរាចរណ៍ចំនួន ១១លើក បានកើតឡើងនៅរាជធានី ខេត្ត ចំនួន ៩ រួមមានៈ ១. ខេត្តបាត់ដំបង ស្លា.ប់ ១នាក់ , ២. ខេត្តកំពង់ចាម ស្លា.ប់ ២នាក់ និងរបួស ១នាក់ , ៣. ខេត្តកំពង់ស្ពឺ របួស ២នាក់ , ៤. ខេត្តកណ្តាល ស្លា.ប់ ១នាក់ និងងរបួស ៤នាក់ , ៥.រាជធានីភ្នំពេញ របួស ៤នាក់ , ៦. ខេត្តព្រៃវែង ស្លា.ប់ ១នាក់ និងរបួស ២នាក់ , ៧. ខេត្តរតនគីរី ស្លា.ប់ ១នាក់ និងរបួស ១នាក់ , ៨. ខេត្តព្រះសីហនុ ស្លា.ប់ ២នាក់ និងទី៩. ខេត្តប៉ៃលិន របួស ១នាក់៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ


