ភ្នំពេញ ៖ នារីម្នាក់ត្រូវបានបុរសជាជនសង្ស័យ មានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពដកកាំភ្លើងភ្ជ.ង់រួចប្ល.ន់យកម៉ូតូម៉ាកហុងដាBeAT ពណ៌សមិនចាំផ្លាកលេខបានសម្រេច និងវា.យជនរងគ្រោះបណ្ដាលរបួសបែ.កក្បាល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ប្ដឹងសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ភ្លាមៗ។
ហេតុការណ៍នេះដែរ បានកើតឡើង កាលវេលាម៉ោង ១២និង៤០នាទីកណ្ដាលអធ្រាត្រឈានចូលថ្ងៃទី១៣ ខែ មេសា ឆ្នាំ ២០២២ នៅចំណុចផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ញ៉េង គីមហ៊ួយ ភេទស្រី អាយុ ២០ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដរ ស្នាក់នៅភូមិកន្ទោកជើង សង្កាត់ កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រភពពីនារីរងគ្រោះមានឈ្មោះញ៉ែង គីមហ៊ួយ បានប្រាប់អ្នកយកព័ត៌មានCEN ឲ្យដឹងថា មុនកើតហេតុនាងបានចេញពីហូបអី ជាមួយមិត្តភក្តិ ក្រោយមករូបនាងក៏ជិះម៉ូតូម៉ាកហុងដាBeAT ពណ៌សមិនចាំផ្លាកលេខម្នាក់ឯង តាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូងទៅជើង គោលបំណងត្រឡប់ទៅផ្ទះវិញ ពេលជិះមកដល់ចំណុចកើតហេតុ ជិតនិងវត្តនុនម្នី ស្រាប់តែលេចមុខជនសង្ស័យចំនួន៣នាក់ ជិះម៉ូតូ២គ្រឿងតាមពីក្រោយ បានដកកាំភ្លើងខ្លី មកភ្ជ.ង់ទៅលើនារីរងគ្រោះ រួចគំរាមយកម៉ូតូ តែនារីរងគ្រោះបានព្យាយាមដកកូនសោម៉ូតូ រត់តែជនសង្ស័យចុះពីលើម៉ូតូ យកកាំភ្លើងខ្លីវា.យក្បាលគាត់ ពីក្រោយ បណ្ដាលឲ្យបែកដួលនៅនឹងថ្នល់ ភ្លាមនោះដែរ ក៏មានប្រជាពលរដ្ឋជាច្រើន រត់មកជួយធ្វើឲ្យជនសង្ស័យភ័យបានឡើងម៉ូតូជិះ គេចខ្លួនរួមទាំងម៉ូតូនារីរងគ្រោះផងដែរ ស្រាប់តែជ្រុះកាំភ្លើងខ្លីមួយដើម នៅកន្លែងកើតហេតុ។ ចំណែកនារីរងគ្រោះត្រូវរថយន្តសាមុយដឹកយកទៅសង្រ្គោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ច បានមកដល់រួចបញ្ជាក់ថា ករណីខាងលើនេះ ជំនាញព្រហ្មទណ្ឌខណ្ឌ កំពុងធ្វើការស្រាវជ្រាវ ហើយមិនទាន់ប្រាកដជាករណីប្ល.ន់នោះទេ ក្រោយមកផ្នែកបច្ចេកទេសប៉ុស្តិ៍រដ្ឋបាល បានទៅសាកសួរនាំ និងទទួលពាក្យបណ្ដឹងជនរងគ្រោះ នៅមន្ទីរពេទ្យរួចរាល់។ យ៉ាងណាមិញកំពុងតែដុតដៃដុតជើង សាកសួរនាំសាក្សី ដែលបានឃើញហេតុការណ៍ និងកំណត់មុខសញ្ញាជនសង្ស័យ ដើម្បីតាមឃាត់យកមកដាក់ទោសទៅតាមច្បាប់៕ រក្សាសិទ្ធិដោយ ៖ សា មេត



