Sunday, June 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីហិ.ង្សា ដោយគំ.រាមស.ម្លាប់ប្រពន្ធខ្លួន

ពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកតាលោសែនជ័យ កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២២ បានចុះបង្រ្កាប និងបានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណី ហិ.ង្សាក្នុងគ្រួសារ ដោយជេរប្រពន្ធ និងយកកាំបិត គំ.រាមកា.ប់ស.ម្លាប់ ទៅលើប្រពន្ធរបស់ខ្លួនឯង ប្រព្រឹត្តនៅភូមិតាសាស់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

កម្លាំងសមត្ថកិច្ចនគរបាលស្រុកតាលោសែនជ័យ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡុញ ទឿម ភេទប្រុស អាយុ ៤១ឆ្នាំ ( ត្រូវជាប្តី ) មុខរបរកសិករ ។ ចំណែកប្រពន្ធឈ្មោះ កេន សារ៉ាន់ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរ កសិករ ។ អ្នកទាំងពីរនាក់ មានទីលំនៅ នៅភូមិតាសាស់ ឃុំផ្ទះ រុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ ត្រូវបានៅបញ្ចូនមកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×