Sunday, June 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនជនជាតិថៃម្នាក់ ពាក់ព័ន្ធនឹងបទល្មើស ដោយស្រវឹងស្រា ធ្វើសកម្មភាពវា.យបំផ្លាញ ទ្រព្យសម្បត្តិជនរងគ្រោះបណ្តាលខូចខាត

បន្ទាយមានជ័យ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២២នេះ បានបង្គាប់ឲ្យឃុំខ្លួន បុរសជនជាតិថៃម្នាក់ និង បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ចាត់ការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការ ធ្វើអោយខូចខាតដោយចេតនា ដោយស្រវឹងស្រា ធ្វើសកម្មភាពវា.យបំផ្លាញ ទ្រព្យសម្បត្តិជនរងគ្រោះបណ្តាលខូចខាត ប្រព្រឹត្តនៅភូមិ ក្បាលស្ពាន មួយសង្កាត់ – ក្រុង ប៉ោយប៉ែត ។

យោងតាមរបាយការណ៍របស់នគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចាក់ គ្រីតវ៉ែបប៊ួ រ ហៅ ឆេន ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិថៃ មានទីលំនៅ នៅភូមិក្បាលស្ពានមួយសង្កាត់ – ក្រុងប៉ោយប៉ែ ត ។

ចំណែកឯជនរងគ្រោះមានឈ្មោះ វិសាណុប៊ុន ផាម៉ា ភេទប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិថៃ (ជាម្ចាស់ហាងលក់ផ្សារបា.ញ់ទឹក) មានទីលំនៅ ភូមិ ក្បាលស្ពានមួយសង្កាត់ – ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បុរសជនជាតិថៃខាងលើ ត្រូវបានមន្ត្រីនគរបាល ចាប់ខ្លួនកាលពីថ្ងៃទី១០ ខែ មេសា ឆ្នាំ ២០២២ ភូមិក្បាលស្ពានមួយ សង្កាត់ – ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×