Sunday, June 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គស្នងការនគរបាលជាតិកម្ពុជា-ថៃ ពង្រឹងទំនាក់ទំនង សហប្រតិបត្តិការរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិកម្ពុជា និងអគ្គស្នងការនគរបាលភូមិន្ទថៃ បានពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ ឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀតសំដៅពង្រឹងស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមតំបន់ព្រំដែន រួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ និងបង្កើតយន្តការបង្ក្រាបបទល្មើស។ ការពង្រឹងទំនាក់ទំនងនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុ ជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ Suwat Jangyodsuk អគ្គស្នងការនគរបាលភូមិន្ទថៃ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ។

បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សា និងការផ្លាស់ប្តូរយោបល់គ្នារួចមក អគ្គស្នងការនគរបាលជាតិកម្ពុជា និងអគ្គស្នងការនគរបាលភូមិន្ទថៃ បានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរ ឲ្យកាន់តែជិតស្និទ្ធថែមទៀត សំដៅពង្រឹងស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមតំបន់ព្រំដែន រួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងបង្កលក្ខណៈសម្បត្តិងាយស្រួលជូនពលរដ្ឋទាំងសង្ខាង ក្នុងការចេញ-ចូលប្រកបមុខរបរអាជីវកម្មប្រចាំថ្ងៃដោយស្របច្បាប់។ បង្កើតយន្តការ ដើម្បីសហការបង្ក្រាបបទល្មើសក្នុងនោះ ដែលក្នុងករណីចាំបាច់ អាចទំនាក់ទំនងដោយផ្ទាល់ (ថ្នាក់ដឹកនាំននគរបាលជាតិប្រទេសទាំងពីរ) សំដៅធ្វើការផ្លាស់ប្តូរព័ត៌មាន តាមចាប់ជនល្មើស និងជួយសង្គ្រោះជនរងគ្រោះបានទាន់ពេលវេលា។

អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា នឹងជ្រើសរើសពេលវេលាសមស្រប ដើម្បីរៀបចំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ តបតាមការអញ្ជើញរបស់ភាគីថៃ ។ នឹងរៀបចំកិច្ចប្រជុំទ្វេភាគី រវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងអគ្គស្នងការដ្ឋាន នគរបាលភូមិន្ទថៃនាចុងឆ្នាំ២០២២ ដើម្បីពង្រឹងកិច្ចសហការរក្សាស្ថិរភាពសន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ (កម្ពុជាធ្វើជាម្ចាស់ផ្ទះ)៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×