រឿងរ៉ាវស្នេហាផិតក្បត់រវាងប្តីនិងប្រពន្ធ ជារឿងៗតែងបង្កការភ្ញាក់ផ្អើលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។ ហើយស្ត្រីជាច្រើនត្រូវបានគេរកឃើញថា ជាអ្នកប្រព្រឹត្តឡើងនៅក្នុងសាច់រឿងនេះ ដែលធ្វើឲ្យបុរសជាប្តីតាមទាន់ជាញយៗនៅតាមផ្ទះសំណាក់ ឬសណ្ឋាគារជាដើម ។
ជាក់ស្តែង ថ្មីៗនេះ បុរសជាប្តីម្នាក់បានតាមទាន់ប្រពន្ធរបស់ខ្លួន និងប្រុសស្នេហ៍របស់នាង កំពុងត្រៀមលេងល្បែងស្នេហាដ៏ដុតរោលនឹងគ្នាយ៉ាងមានសេចក្តីសុខ នៅក្នុងសណ្ឋាគារមួយកន្លែងនៅក្នុងទីក្រុងហាណូយ (វៀតណាម) ។ ដែលស្ត្រីជាប្រពន្ធនោះមានឈ្មោះថា Hoa អាយុ ២៥ ឆ្នាំ រីឯប្រុសស្នេហ៍វ័យក្មេងរបស់នាងដែលពុំត្រូវបានបញ្ចេញឈ្មោះ ក៏មានអាយុស្របាលគ្នាផងដែរ ។
កាសែតវៀតណាម soastar បានចុះផ្សាយឲ្យដឹងថា កាលពីថ្ងៃទី៣ ឧសភា បុរសម្នាក់ឈ្មោះថា H. បានពរកូនស្រីតូចរបស់គាត់ពីស្រុក Thanh Hoa ទៅកាន់ទីក្រុងហាណូយ ដើម្បីស្វែងរកប្រពន្ធ និងទីបំផុត គាត់ក៏បានរកឃើញប្រពន្ធ និងរួមរស់ដូចប្តីប្រពន្ធនៅក្នុងបន្ទប់សណ្ឋាគារមួយនៅ Long Bien ។
លោក H. បានប្រាប់ប៉ូលីសថា គាត់បានទៅជួបប្រពន្ធ ខណៈនាងកំពុងធ្វើការនៅក្នុងទីក្រុងហាណូយ ដើម្បីឲ្យនាងវិលត្រឡប់មកផ្ទះវិញ ដើម្បីមើលថែកូន ខណៈម្តាយអាយុ ៧៤ ឆ្នាំរបស់គាត់កំពុងមានជំងឺមហារីក និងត្រូវនាំយកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យ ។
ប៉ុន្តែ ទីបំផុត គាត់ពុំនឹកស្មានថា ប្រពន្ធរបស់គាត់ក្បត់ចិត្តគាត់ និងកំពុងរួមរស់ជាមួយប្រុសស្នេហ៍យ៉ាងសប្បាយដោយពុំគិតពីរូបគាត់ និងសូម្បីកូនស្រីតូច ដែលកំពុង់រង់ចាំនៅឯស្រុកកំណើតសោះឡើយ ។
នៅចំពោះមុខសមត្ថកិច្ច នាង Hoa បានប្រាប់ថា ពួកនាងបានរួមរស់ជាមួយគ្នាជាប្តីប្រពន្ធអស់រយៈពេល ៧ ឆ្នាំ មកហើយ ប៉ុន្តែ នាពេលនេះ វាជាកំហុសដ៏ធ្ងន់មួយសម្រាប់នាង ។ នាងបានអះអាងថា នាង និងប្រុសស្នេហ៍ថ្មីនេះ ទើបបានរួមរស់នៅជាមួយគ្នារយៈពេល១ខែប៉ុណ្ណោះ ។ ប៉ុន្តែ មនុស្សជាច្រើននិយាយថា ពួកគេបាននៅជាមួយគ្នាអស់រយៈពេលច្រើនខែមកហើយ ។
ទោះជាយ៉ាងណា Hoa នៅតែបង្ហាញទឹកចិត្តស្រលាញ់ប្តីដដែល និងសង្ឃឹមថា គាត់នឹងដកការចោទប្រកាន់ពីប្រុសស្នេហ៍របស់នាង ដើម្បីកុំឲ្យប្តីរបស់នាងប្រឈមមុខនឹងគ្រួសាររបស់នាង ដើម្បីទុកឱកាសឲ្យនាងកែខ្លួន និងបានមើលថែកូនរបស់នាងវិញ ។ ហើយនាងសូម្បីទទួចសុំថា នាង និងប្តី សុខចិត្តទៅរស់នៅកន្លែងផ្សេងឆ្ងាយចុះ ព្រោះតែខ្លាចមិនហ៊ានទៅស្រុកភូមិ ជាមួយភាពដ៏អាម៉ាស់នេះទេ ៕ ចន្ទី