Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងប្អូនដឹងថ្លៃឱ្យហើយទៅ គ្រឿងសមុទ្រនៅផ្សារក្តាមខេត្តកែប ត្រៀមតំឡើងថ្លៃហើយ

ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២២នេះ ប្រភពព័ត៌មានពីប្រតិបត្តករខាងវិស័យទេសចរណ៍នៅក្នុងខេត្តកែប បានឱ្យដឹងថា គ្រឿងសមុទ្រនៅផ្សារក្តាម ត្រៀមនឹងតំឡើងថ្លៃ រួមនិងសេវាស្នាក់នៅផងដែរ។

ការតំឡើងថ្លៃនេះ គឺមានក្តាមសេះលេខ១ នឹងឡើងដល់ជាង ៦ម៉ឺនរៀលក្នុងមួយគីឡូ ខណៈលេខ២ និងលេខ៣ ក៏ឡើងទៅតាមនោះដែរ ដោយឡែកបន្ទប់ស្នាក់នៅមួយចំនួន ក៏នឹងដំឡើងថ្លៃដែរ។

ការឡើងថ្លៃនេះ ត្រូវបានអាជីវករលក់គ្រឿងសមុទ្រ លើកឡើងស្រដៀងគ្នាថា ដោយសារអ្នកនេសាទទាមទារដំឡើងថ្លៃ ខណៈទំនិញផ្សេងៗក៏ឡើងដែរដោយសារមានតម្រូវការខ្ពស់។ អាជីវករលក់គ្រឿងសមុទ្រនៅផ្សារក្តាម ឈ្មោះថេន បានឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ក្តាមសេះលេខ១ លក់ក្នុងមួយគីឡូថ្លៃ ៦ម៉ឺន ទៅ ៦ម៉ឺន ៥០០០រៀល ក្តាមសេះលេខ២ថ្លៃ ៤ម៉ឺនរៀល និងលេខ៣ពី ៣ម៉ឺន ទៅ៣ម៉ឺន ៥០០០រៀល។ លោកថា ការឡើងថ្លៃនេះដោយសារម្ចាស់ទូកដែលជាអ្នកនេសាទលក់ដំឡើងថ្លៃដែរ។

ដោយឡែក​ ម្ចាស់អាហារដ្ឋាន និងរម្មណីយដ្ឋានមួយចំនួន ក៏បានបញ្ជាក់ដែរថា បន្ទប់គេង ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិថ្ងៃ១៤ ​ដល់​ថ្ងៃ១៦ ឡើងថ្លៃចំនួន ៥ដុល្លារក្នុងមួយបន្ទប់។

គួរបញ្ជាក់ថា បើតាមអ្នកនេសាទមួយចំនួន ការតំឡើងថ្លៃនេះ​ ពួកគាត់បានបញ្ជាក់ថា ដោយសារផលនេសាទមានតម្រូវខ្ពស់សម្រាប់រដូវបុណ្យទានធំៗ ពួកគាត់លក់ឲ្យឈ្មួញផ្ទាល់សម្រាប់ក្តាមសេះក្នុងមួយគីឡូ ២ម៉ឺន ៨០០០រៀល ដោយតម្លៃធម្មតា ២ម៉ឺន ២០០០រៀល ហើយការលក់ក្នុងតម្លៃនេះមិនបែងចែកប្រភេទក្តាមនោះទេ៕

×