ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បន្តផ្សព្វផ្សាយជាថ្មីម្តងទៀត នូវវីដេអូស៉្បត គោលការណ៍ណែនាំ ស្តីពី “ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍” តាមគន្លងប្រក្រតីភាពថ្មី ក្នុងគោលបំណងឱ្យម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងអាជីវកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការរៀបចំទីតាំងរបស់ខ្លួនឱ្យបានសមស្របនឹងគន្លងប្រក្រតីភាពថ្មី ដើម្បីផ្ដល់សេវាកម្មដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយភាពកក់ក្ដៅ ទំនុកចិត្ត និងមិនបារម្ភពីការឆ្លងមេរោគកូវីដ-១៩ ក្នុងនោះផងដែរភ្ញៀវទេសចរក៏ត្រូវអនុវត្តតាមការណែនាំរបស់អាជីវកម្មផងដែរ។

សូមរំលឹកផងដែរថា កាតព្វកិច្ចពាក់ម៉ាស់ ដូចមានកំណត់ក្នុងវិធានសុវត្ថិភាពទេសចរណ៍ និង SOP ត្រូវបានសម្រួលក្នុងការអនុវត្តសម្រាប់ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ តាមស្មារតីកែសម្រួលដូចមានកំណត់ក្នុងសារាចរណែនាំលេខ០០៤ សរណន ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។
ខាងក្រោមនេះ ជាវីដេអូស៉្បត គោលការណ៍ណែនាំ ស្តីពី “ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍”៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

