Saturday, May 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើករថយន្តឡិចស៊ីស បុ.កក្មេងបណ្តាលឲ្យស្លា.ប់ នៅស្រុកបូទុមសាគរ

កោះកុង ៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១០និង៤០នាទី តាមបណ្ដោយផ្លូវ៤៨ ចន្លោះkm37/38 នៅចំនុចភូមិធ្នង់ ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត បើកបរបុ.កអ្នកធ្វើដំណើរថ្នើរជើងតាមចិញ្ចើមថ្នល់ បណ្ដាលឲ្យក្មេងប្រុស១នាក់ស្លា.ប់។

ក្មេងរងគ្រោះ ឈ្មោះ ឈុន ឆិង អាយុ១២ឆ្នាំ បណ្តាលឲ្យស្លា.ប់ នៅនឹងកន្លែងកើតហេតុ។ ចំណែករថយន្តបង្កម៉ាកឡិចស៊ីសRX300 ពាក់ផ្លាកលេខភ្នំពេញ 2AQ-4965 បានរងការខូចខាតស្រាល។

ករណីខាងលើ នគរបាលខេត្តកោះកុង បានធ្វើការឃាត់ខ្លួនអ្នកបើកបរ និងរថយន្តបង្ក នៅអធិការដ្ឋានដើម្បីកសាងសំណុំរឿង តាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×