Saturday, May 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

២ នាក់បាត់បង់ជីវិត ពេលបើករថយន្ត រេចង្កូត ធ្លាក់ប្រឡាយ ឆេះរថយន្ត

ក្រុងប៉ោយប៉ែត ៖​ នៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៨និង៣០នាទី មានករណីគ្រោះថ្នាក់ ចរាចរណ៍នៅលើផ្លូវជាតិលេខ៥៨ ចន្លោះបង្គោលគីឡូ១០-១១ត្រង់ចំណុចខាងត្បូង ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក(ដើមកកោះ)វរៈ៩១១ ប្រហែល២០០ម៉ែត្រស្ថិតក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យ ២ នាក់បាត់បង់ជីវិត ពេលបើករថយន្ត រេចង្កូត ទៅធ្លាក់ប្រឡាយ ឆេះរថយន្ត។

យោងតាមប្រភព បានឲ្យដឹងថា មានរថយន្តតូយូតាកាមរី ចង្កូតស្តាំ ឆ្នាំផលិត១៩៩៣ ពណ៌សំបកឳឡឹក ពាក់ផ្លាកលេខ បាត់ដំបង 2A-2702 បើកបរពីទិសខាងជើងទៅទិសខាងត្បូង ក្នុងស្ថានភាពល្បឿនលឿន បានរេចង្កូតទៅឆ្វេងដៃ បណ្តាលឲ្យធ្លាក់ក្នុងប្រឡាយ ឆេះរថយន្តបណ្ដាលឲ្យ គ្រោះថ្នាក់ ស្លា.ប់បាត់បង់ជីវិតតែម្តង។

សូមបញ្ជាក់ផងដែរថា ករណីនេះបណ្តាលឲ្យ ស្លា.ប់មនុស្សប្រុស២នាក់ ៖ អ្នកបើកបរឈ្មោះ ដា អាយុ៣១ឆ្នាំ មុខរបរកម្មករ រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ អ្នករួមដំណើរលើរថយន្តឈ្មោះ គ្រិន ម៉ូន អាយុ៤០ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិអាងសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

នគរបាលមូលដ្ឋាន អះអាងថា គ្រោះថ្នាក់ចរាចរណ៍ ដោយមូលហេតុ បើកបរក្នុងល្បឿនលឿន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×