Saturday, May 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនលោកផ្កាយ២ គឹម ណារិទ្ធិ និងស្រ្តីម្នាក់ ករណីឆបោកប្រាក់គេអស់ជិត ៥០ ម៉ឺនដុល្លារ

កំពង់ឆ្នាំង ៖ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងនោះម្នាក់ពាក់ផ្កាយ២ ពាក់ព័ន្ធនឹងករណីឆបោកប្រាក់ និង លួចលក់អចលនវត្ថុរបស់អ្នកដ៏ទៃ និងករណីមិនគោរពសេចក្តីសម្រេចរបស់តុលាការ ដោយយោងតាមដីការចាប់ខ្លួនរបស់តុលាការខេត្តកំពង់ឆ្នាំង។

ការឃាត់ខ្លួនជនសង្ស័យ ដោយមានការសហការពីក្រសួងមហាផ្ទៃ និងនាយកដ្ឋានបច្ចេកវិទ្យា នៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចលើផ្លូវជាតិលេខ៥ ព្រំប្រទល់ខេត្តកំពង់ឆ្នាំង -ខេត្តកណ្តាល ក្នុងទឹកដីស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ គឹម ណារិទ្ធិ ភេទប្រុស អាយុ ៥៦ឆ្នាំ ពាក់ផ្កាយ២ និងឈ្មោះ កែវ ស្រីវ៉ាង ហៅទេស មីនា ភេទស្រី អាយុ ៤៦ឆ្នាំ។

សមត្ថកិច្ច បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យឈ្មោះ គឹម ណារិទ្ធិ និងឈ្មោះ កែវ ស្រីវ៉ាង ភេទស្រី បម្រុងទៅយកប្រាក់កក់ពីចិនលក់ដីខ្យល់ចំនួន ៥០០០០ ដុល្លារ ក្រោយទទួលបានព័ត៌មានភ្លាម ក៏បានសហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដើម្បីចាប់ខ្លួនបុគ្គលទាំងពីរនាក់នេះភ្លាម។ ការចាប់ខ្លួនជនសង្ស័យទាំង២នាក់នេះ យោងតាមដីការចាប់ខ្លួនរបស់តុលាការខេត្តកំពង់ឆ្នាំង។

ការឃាត់ខ្លួនឈ្មោះ គឹម ណារិទ្ធិ និងកែវ ស្រីវ៉ាង នេះ គឺតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហ៊ុន ចំរើន ដោយជនសង្ស័យទាំង២នេះ លួចយកដីដែលជាប់រក្សាការពារ និងលួចឃុបឃិតផ្តិតមេដៃពីឈ្មោះ នូ ណារ៉ុង ជាម្ចាស់ដីកំពុងជាប់ពន្ធនាគារ នៅខេត្តកំពង់ឆ្នាំង ដើម្បីយកមកដើរលក់ និងបានឆបោកប្រាក់ឈ្មោះ ហ៊ុន ចំរើន ៤០ ម៉ឺនដុល្លារអាមេរិក។ មិនតែប៉ុណ្ណោះ ឈ្មោះ គឹម ណារិទ្ធ និងឈ្មោះ កែវ ស្រីវ៉ាង ថែមទាំង លួចយកទៅលក់បន្តឲ្យជនរងគ្រោះម្នាក់ទៀត ឈ្មោះ ទឹម សុខខេង ដោយបានទទួលប្រាក់កក់សរុប ៤០០០០ ដុល្លារអាមេរិក រួចក៏រត់គេចខ្លួនរហូតដល់បច្ចុប្បន្ននេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×