ព្រះវិហារ ៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១១និង០០ នាទីថ្ងៃត្រង់ មានករណីអគ្គិភ័យឆេះផ្ទះ ប្រជាពលរដ្ឋអស់ចំនួន ១ខ្នង ដែល ស្ថិតនៅភូមិសាស្ត្រជីអោក ឃុំរមណីយ ស្រុករៀង ខេត្តព្រះវិហារ ម្ចាស់ផ្ទះមានឈ្មោះ ទៀង សុខជា ភេទប្រុស អាយុ ៧២ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុខាងលើ ។
ខូចខាតឆេះផ្ទះចំនួន១ខ្នងអស់ទាំងស្រុងមានទំហំ ៦គុណ៨ មែត្រ ដំបូលប្រក់គ្បឿង ជញ្ជាំងបាំងក្តាក្រាលរនាបក្តា។ ខូចខាតសម្ភារៈរួមមាន ៖
គ្រែប្រអប់ចំនួន ១ ពូកចំនួន ៣ តុដែកចំនួន ១ កៅអីជ័រចំនួន ២០ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៣សន្លឹក និងសម្ភារ:ប្រើប្រាស់មួយចំនួន ។

មូលហេតុករណីនេះ បណ្ដាលមកពីឈ្មោះ ទៀង ចាន់ថន ភេទប្រុស អាយុ ២៨ ឆ្នាំ (ត្រូវជាកូនម្ចាស់ផ្ទះ) ជាអ្នកដុតផ្ទះ ។
ក្នុងប្រតិបត្តិការពន្លត់នេះ កងកម្លាំងអន្តរាគមន៍ បានប្រើប្រាស់រថយន្តអគ្គិភ័យចំនួន១គ្រឿង កម្លាំង២០នាក់ និងប្រើប្រាស់ទឹកអស់ចំនួន១ រថយន្ត ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី




