Saturday, May 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃចូលឆ្នាំទីពីរ នៅរមណីយដ្ឋានវត្តភ្នំ មានភ្ញៀវទេសចរយ៉ាងច្រើនកុះករ

ភ្នំពេញ ៖ ថ្ងៃចូលឆ្នាំទីពីរ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២នេះ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ នៅតែរក្សាបានភ្ញៀវទេសចរយ៉ាងច្រើនកុះករ មកលេងសប្បាយ ដោយមានលេងល្បែងប្រជាប្រិយ រាំកំសាន្តសប្បាយរីករាយក្រៃលែង ។

ស្នាមញញឹម របស់បងប្អូន ប្រជាពលរដ្ឋយើង ប្រកបដោយភាពសប្បាយរីករាយ ជាមួយសង្ក្រាន្ត វត្តភ្នំ នៅថ្ងៃចូលឆ្នាំ ថ្ងៃទី២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ នៅបរិវេណវត្តភ្នំ ដែលរៀបចំ ព្រឹត្តិការណ៍សង្ក្រាន្តវត្តភ្នំ គឺមានអ្នកទៅលេងច្រើន។ ប្រជាពលរដ្ឋប្រកបដោយ ស្នាមញញឹម បាន ចូលរួមលេង ល្បែង ប្រជាប្រិយ ជួបជុំ និងរាំលេង សប្បាយ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តភ្នំ ក្នុងកម្មវិធីសង្ក្រាន្តវត្តភ្នំ ។ ភ្ញៀវទេសចរជាតិ អន្តរជាតិ បាននាំគ្នាមកកម្សាន្ដនៅទីនេះ តាំងពីព្រឹក រហូតដល់ល្ងាច លេងកម្សាន្ដដោយក្ដីរីករាយផងដែរ។

លោក ម៉េត មាស ភក្តី អ្នក នាំពាក្យ រដ្ឋបាល រាជធានីភ្នំពេញ បានឱ្យ ដឹង ថា សម្រាប់ ថ្ងៃ ទី២នៃពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ ចំនួន ៦៥០០០ លើសថ្ងៃទី១ជាង២ម៉ឺននាក់ បានធ្វើដំណើរកំសាន្តនៅរាជធានីភ្នំពេញ នាថ្ងៃទី១ នៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។

នៅរមណីយដ្ឋានវត្តភ្នំ ដែលមានដើមឈើ ម្លប់ត្រឈឹងត្រឈៃ ទឹកមុខរបស់ពួកគាត់ បានបង្ហាញពីក្ដីសប្បាយរីករាយ ដែលបាននាំក្រុមគ្រួសារ ឬមនុស្សជាទីស្រលាញ់ដើរលេងកម្សាន្ដ ក្នុងឱកាសបុណ្យចូលឆ្នាំ ក្រោយខកខានប្រមាណ២ឆ្នាំ ដោយសារតែជំងឺកូវីដ១៩៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×