Saturday, May 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចខេត្តសៀមរាប ក្រសោបក្រុមចោរលួចម៉ូតូ ដ៏សកម្មចំនួន ៤នាក់ ក្នុងក្រុងសៀមរាប មុនថ្ងៃចូលឆ្នាំខ្មែរ

សៀមរាប ៖ នៅថ្ងៃទី១៤ខែមេសា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីអំពើលួចមានស្ថានទម្ងន់ទោស (កាត់សោរ យកម៉ូតូ) ។

១. ឈ្មោះ ខាន់ វាសនា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ។

២. ឈ្មោះ ជា ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ
៣. ឈ្មោះ សុខ លីណា ភេទស្រី អាយុ៣៥ឆ្នាំ អ្នកទាំង០២មានទីលំនៅផ្ទះជួលភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌបានបញ្ជាក់ថា : កាលពីថ្ងៃទី១៣ ខែមេសាឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទី មានជនរងគ្រោះឈ្មោះ ផាន់ រតនា ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ បានមកប្តឹងរាយការណ៍ជូនសម្ថកិច្ចថារូបគេបានបាត់ម៉ូតូ០១គ្រឿងម៉ាក Honda Click ពណ៌ស ឆ្នាំ២០២១ លេខតូរលេខម៉ាស៉ីន ៨០៧២០០២ ពាក់ស្លាកលេខ សៀមរាប ១AM ៩១៧២ ។

ក្រោយទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុរហូតកំណត់បានមុខសញ្ញាចំនួន ២នាក់ខាងលើ
១ . ឈ្មោះ ផាន់ វាសនា
២ . ឈ្មោះ ជា ពិសិដ្ឋ ។

តាមការសាកសួររបស់សមត្ថកិច្ចជំនាញ ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថានៅក្នុងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ពួកគេបានធ្វើសកម្មភាពលួចកាត់សោរបន្ទប់យកម៉ូតូចំនួន០២គ្រឿង :
ទី១ : ម៉ាក Honda Dream 2019 ពាក់ផ្លាកលេខ សៀមរាប 1AG 6407 ពណ៌ក្រហម លេខតួម៉ាស៉ីន 5540333 និងទី០២ម៉ាក Honda Dream 2022 ពាក់ផ្លាកលេខសៀមរាប 1AI 6831 ពណ៌ខ្មៅ លេខតួម៉ាស៉ីន 5715727 ពីបន្ទប់ជួលភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ។ ហើយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ពួកគេទាំងពីរនាក់បានធ្វើសកម្មភាពលួចកាច់សោរម៉ូតូយកបានចំនួន២គ្រឿង ១ ម៉ាក Honda Dream 2020 ពណ៌ខ្មៅ ផ្លាកលេខសៀមរាប 1AJ 1825 លេខតួម៉ាស៉ីន 5781926 និងទី២ម៉ាក Honda Click ពណ៌ស ឆ្នាំ2021 ពាក់ផ្លាកលេខសៀមរាប 1AM 9172 លេខតួរម៉ាស៉ីន 8072002 ។

តាមចម្លើយសារភាពរបស់ជនសង្ស័យម្នាក់ទៀតឈ្មោះ សុខ លីណា ភេទស្រី អាយុ៣៥ឆ្នាំ បានឆ្លើយថាចំពោះម៉ូតូទាំង៤គ្រឿង និងសម្ភារៈមួយចំនួនទៀត ដែលសម្ថកិច្ចបានឆែកឆេររកឃើញ គឺពិតជារបស់ឈ្មោះ ជា ពិសិដ្ឋ ដែលត្រូវជាប្តីរបស់ខ្លួន យកមកលាក់ទុកនៅផ្ទះជួលរបស់ខ្លួនពិតមែន ។

បន្ទាប់មក សមត្ថកិច្ចបានបន្តចុះទៅឆែកឆេរលំនៅដ្ឋានស្នាក់នៅរបស់ឈ្មោះ ជា ពិសិដ្ឋ និងប្រពន្ធឈ្មោះ សុខ លីណា ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ហើយរកឃើញ ម៉ូតូទាំង៤គ្រឿងខាងលើ ដែលពួកគេបានធ្វើសកម្មភាពកាត់សោរបន្ទប់លួចយក និងកាត់សោរលួចយកកាលពីថ្ងៃទី១២ និង១៣ ខែមេសា ឆ្នាំ២០២២ និងម៉ូតូចំនួន ២គ្រឿងទៀតម៉ាក ទី១ Wave អាល់ហ្វា ពណ៌ខ្មៅ ផ្លាកលេខ ព្រះសីហនុ 1C 3733 លេខតួម៉ាស៉ីន 5570141 និងទី២ម៉ាក Honda Dream 2019 ពាក់ផ្លាកលេខ បន្ទាយមានជ័យ1Q 8134 លេខតួម៉ាស៉ីន 9614297 ចំពោះម៉ូតូ២គ្រឿងទៀត សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្ត ។

លោកឧត្តមសេនីយ៍ត្រីស្នងការរងបានបន្តថា ក្នុងពេលកម្លាំងសមត្ថកិច្ច ចុះឆែកឆេរបានរកឃើញវត្ថុតាង រួមមានសោរកាច់ចំនួន ៨ផ្លែ ផ្លាកលេខម៉ូតូចំនួន ៤ និងសម្ភារៈមួយចំនួនសំរាប់ធ្វើសកម្មភាព កាច់សោរម៉ូតូ ដែលមាននៅក្នុងរូបថត និងនៅក្នុងកំណត់ហេតុឆែកឆេរ ។

បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីនីតិវិធីបន្ត ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×