Saturday, May 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លា.ប់ចំនួន ១៩នាក់ និងរបួសចំនួន ៤៩នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ២ថ្ងៃ នៃថ្ងៃនៃបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញៈ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍រយៈពេលពីរថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺនៅថ្ងៃទី១៤-១៥ ខែមេសា ឆ្នាំ២០២២ បានបណ្តាលឲ្យមនុស្សចំនួន ១៩នាក់ បានស្លា.ប់បាត់បង់ជីវិត និងរបួសចំនួនធ្ងន់ស្រាលចំនួន ៤៩នាក់ ដោយក្នុងរងរបួសធ្ងន់ចំនួន ៣៩នាក់ និងរបួសស្រាលចំនួន ១០នាក់ ។ នេះ បើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ គិតត្រឹមម៉ោង ៤រសៀល កើតឡើងចំនួន២៥លើក បណ្តាលឲ្យមនុស្សស្លា.ប់ចំនួន ១៦នាក់ និងរងរបួសធ្ងន់ ស្រាលចំនួន ៣៤នាក់ ដោយក្នុងនោះរបួសធ្ងន់ ២៧នាក់ និងរបួសស្រាល ៧នាក់ ។ គ្រោះថ្នាក់ចរាចរណ៍ កើតនៅលើរាជធានី ខេត្ត ចំនួន ១៦ មានដូចជាៈ ខេត្តបាត់ដំបង របួស ១នាក់ , កំពង់ចាម ស្លា.ប់ ៣នាក់ និងរបួស ៥នាក់ , កំពង់ស្ពឺ ស្លា.ប់ ១នាក់ និងរបួស ១នាក់ , កំពង់ធំ ស្លា.ប់ ២នាក់ និងរបួស ២នាក់ , កំពត របួស ៥នាក់ . កោះកុង ស្លា.ប់ ១នាក់ , ក្រចេះ ស្លា.ប់ ២នាក់ និងរបួស ២នាក់ , ភ្នំពេញ ស្លា.ប់ ១នាក់ , ព្រះវិហារ របួស ៣នាក់ , ព្រៃវែង ស្លា.ប់ ១នាក់ , ពោធិ៍សាត់ របួស ៧នាក់ , រតនគីរី ស្លា.ប់ ១នាក់ និងរបួស ៥នាក់ , ព្រះសីហនុ របួស ១នាក់ , ស្ទឹងត្រែង ស្លា.ប់ ៣នាក់ , តាកែវ របួស ២នាក់ និងខេត្តត្បូងឃ្មុំ ស្លា.ប់ ១នាក់។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តថា នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ គិតត្រឹមម៉ោង ៤ រសៀល គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៨លើក បណ្តាលឲ្យមនុស្សស្លា.ប់ចំនួន ៣នាក់ និងរងរបួសចំនួន ១៥នាក់ ដោយក្នុងនោះរងរបួសធ្ងន់ចំនួន ១២នាក់ និង របួសស្រាលចំនួន ៣នាក់។ គ្រោះថ្នាក់ចរាចរណ៍កើតនៅលើរាជធានី ខេត្ត ចំនួន ៧ មានដូចជាៈ ខេត្តបន្ទាយមានជ័យ ស្លា.ប់ ២នាក់ , ខេត្តបាត់ដំបង របួស ១នាក់ , ខេត្តកណ្តាល របួស ២នាក់ , ភ្នំពេញ របួស ៤នាក់ , ខេត្តស្ទឹងត្រែង របួស ២នាក់ , ខេត្តស្វាយរៀង ស្លា.ប់ ១នាក់ និងរបួស ៣នាក់ និងខេត្តតាកែវ របួស ៣នាក់៕ រក្សាសិទ្ធិដោយ : ចេស្តារ

×