ភ្នំពេញៈ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ បានបណ្តាលឲ្យមនុស្សចំនួន ២៧នាក់ បានស្លា.ប់បាត់បង់ជីវិត និងរបួសចំនួនធ្ងន់ស្រាលចំនួន ៨០នាក់ ដោយក្នុងរងរបួសធ្ងន់ចំនួន ៥៩នាក់ និងរបួសស្រាលចំនួន ២១នាក់។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលសារព័ត៌មាន CEN ទទួលបាននៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។
របាយការណ៍បូកសរុបរយៈពេល ៣ថ្ងៃ របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហាញឲ្យដឹងថា នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ គិតត្រឹមម៉ោង ៤ រសៀល គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៨លើក បណ្តាលឲ្យមនុស្សស្លា.ប់ចំនួន ៣នាក់ និងរងរបួសចំនួន ១៥នាក់ ដោយក្នុងនោះរងរបួសធ្ងន់ចំនួន ១២នាក់ និង របួសស្រាលចំនួន ៣នាក់។

នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ គិតត្រឹមម៉ោង ៤រសៀល គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២៥លើក បណ្តាលឲ្យមនុស្សស្លា.ប់ចំនួន ១៦នាក់ និងរងរបួសធ្ងន់ ស្រាលចំនួន ៣៤នាក់ ដោយក្នុងនោះរបួសធ្ងន់ ២៧នាក់ និងរបួសស្រាល ៧នាក់ ។
នៅថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ គិតត្រឹមម៉ោង ៤រសៀល គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៤លើក បណ្តាលឲ្យមនុស្សស្លា.ប់ចំនួន ៨នាក់ និងរងរបួសធ្ងន់ ស្រាលចំនួន ៣១នាក់ ដោយក្នុងនោះរបួសធ្ងន់ ២០នាក់ និងរបួសស្រាល ១១នាក់ ៕ រក្សាសិទ្ធិដោយៈ ចេស្តារ


