ភ្នំពេញ ៖ ក្នុងរយ:ពេល៣ថ្ងៃ នៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ មានភ្ញៀវទេសចរដើរលេងកម្សាន្ត តាមតំបន់រម្មណីយដ្ន្ឋាននានា ក្នុងខេត្តកំពង់ចាម សរុបចំនួន ៥១៤,៤៤៧នាក់ ។
ក្នុងចំណោមភ្ញៀវទេសចរ ដើរកម្សាន្តរួមមាន៖ ថ្ងៃទី១ ចំនួន ៥៧.៤៣០នាក់។ ថ្ងៃ ទី២ ចំនួន ១២៣.៨១៥នាក់។ ថ្ងៃ ទី៣ ចំនួន ៣៣៣.២០២នាក់។ សម្រាប់រយៈពេល ៣ថ្ងៃនេះដែរ ការងារសន្តិសុខ និងសណ្តាប់ធ្នាប់ មានលក្ខណៈល្អប្រសើរ។

នៅរសៀលថ្ងៃនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយ ថ្នាក់ដឹកនាំខេត្តជាច្រើននាក់ទៀត បានរៀបចំពិធីស្រង់ព្រះរួមជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅបរិវេណមុខសាលាខេត្តកំពង់ចាម។
សម្រាប់ពិធីចូលឆ្នាំក្រោមការចូលរួមដើរលេងកម្សាន្តយ៉ាងច្រើនកុះករនោះ លោកអភិបាលខេត្ត ក៏បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច នៅតែបន្តការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ឲ្យបន្តចូលរួមអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវពាក់ម៉ាសឱ្យបានជាប់ជាប្រចាំពេលមានការជួបជុំច្រើន៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី
























