Saturday, May 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់ចរាចរណ៍ទូទាំងខេត្តក្រចេះ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី៣ថ្ងៃ កើតឡើងចំនួន៤ករណី ស្លា.ប់ចំនួន២នាក់ និងរបួស៥នាក់

ក្រចេះ ៖ រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតមានឡើង នៅទូទាំងខេត្តក្រចេះ មានចំនួន៤ករណី បង្កឲ្យមានមនុស្ស២នាក់ (ស្រី១នាក់) បានបាត់បង់ជីវិត និងរបួសធ្ងន់៤នាក់ របួសស្រាល១នាក់ ។

ករណីនេះបានកើតមានឡើងនៅស្រុកស្នួល២ករណី ស្រុកព្រែកប្រសព្វ២ករណី ។ ប្រភេទនៃគ្រោះថ្នាក់ គឺបង្កឡើងដោយម៉ូតូបុកម៉ូតូ ៣ករណី និងរថយន្តបុកម៉ូតូ ១ករណី ។

លោកឧត្តមសេនីយ៍ត្រី ហន ប៉ូច ស្នងការរងទទួលបន្ទុកកិច្ចការងារសណ្តាប់ធ្នាប់ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺបង្កឡើងដោយសារតែការបើកបរ មិនគោរពសិទ្ធិអាទិភាព ក៏ដូចជា ការបើកបរវ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×