Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុន ស្រីពេជ្រ រំកិលខ្លួនក្នុងទ្រនំទី៣….

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តារាចម្រៀង បែបមនោសញ្ចេតនា សុន ស្រីពេជ្រ ហាក់ស្ងប់ទីផ្សារចម្រៀង ហើយក៍ស្ងាត់ខកខានចេញបទល្បីៗ ក្រោយជ្រកក្នុងផលិតកម្មថោន។ អ្នកនាងស្ទើរតែ ក្លាយជាតារាអែបកៀនក្រោយពេល មិនមានបទណាលេចធ្លោនោះ។ ក្រៅពីច្រៀងតាមវង់ភ្លេងការ កាត់សក់និង សម័យ យប់ឡើងស្រីពេជ្រ ក៍មិនបានបង្ហាញបទថ្មីណា ច្រើនឡើយក្នុងនាមជាតារាលំដាប់ ហើយមានឈ្មោះ ជាតារាប្រចាំផលិតកម្មធំមួយដែរ។


កូនស្រីលោកពូ ម៉ារីសុន ហៅនាយ សង់សុីស អ្នកនាង សុន ស្រីពេជ្រ ត្រូវបានមហាជនដឹងថា ចាកចេញពីផលិតកម្មហង្សមាស មកជ្រកក្រោមផលិតកម្មថោន។ គេនៅចាំបានថា អ្នកនាង សុន ស្រីពេជ្រ បានហក់ចូលផលិតកម្មថោន កាលពីអំឡុងឆ្នាំ២០១៧ ដោយសង្ឃឹមថា នាងនឹងអាចបន្តមានចម្រៀងមកអុកឡុក មិនចាញ់កន្លែងចាស់។ ផ្ទុយទៅវិញក្រោមការតាមដានទីផ្សារចម្រៀង របស់សុន ស្រីពេជ្រ ហាក់នៅមិនទាន់កក្រើកសោះ ស្របពេលដែល មានតារាជាច្រើននៅគជើងគ្នា ដើម្បីបែងចែកចម្រៀង


គ្មាននរណាម្នាក់បានដឹងឡើយថា អ្នកនាង សុន ស្រីពេជ្រ មានកុងត្រាច្រៀងឱ្យ ថោន ប៉ុន្មានឆ្នាំនោះទេ ខណៈដែលមកទល់ពេលនេះ នៅមិនទាន់ច្បាស់ថា អ្នកនាងបានដើរចេញពីថោនរួចមកហើយដែរ។ យ៉ាងណាមិញ ថ្មីៗនេះ គេស្រាប់តែឃើញផលិតកម្មថ្មី ដែលមានឈ្មោះ Davitra បានសម្រុកចេញបទចម្រៀងចូលឆ្នាំ ដោយបកស្រាយដោយអ្នកនាង សុន ស្រីពេជ្រ។ តើនេះអាចសបញ្ជាក់ឱ្យដឹងថា សុន ស្រីពេជ្រ លែងមានបទចម្រៀងនៅថោនទៀតហើយមែនទេ? រីឯហ្វេនៗ បានចោទសួរគ្នាថា ប្រហែលជា សុន ស្រីពេជ្រ បាយៗ កន្លែងច្រៀងទី២ ជាផ្លូវការហើយ កំពុងត្រូវចិត្តលក្ខខណ្ឌ ទ្រនំទី៣នេះខ្លាំងហើយទើប សុខចិត្តងាក មករកការងារថ្មីវិញ ក្រែងលអាចមានឱកាស សាងភាពលេចធ្លោដូចមុនម្តងទៀត។


តាមរយៈការបង្ហោះនៅលើហ្វេសប៊ុកផេក និងយូធូបរបស់ផលិតកម្ម Davitra គេបានឃើញថា ចូលឆ្នាំថ្មីនេះ ឆ្នាំខាល ចត្វាស័កនេះ សុន ស្រីពេជ្រ មានចម្រៀងចង្វាក់ប្រពៃណីចំនួន ២ បទ ដែលមានចំណងជើងថា «ចង់ឃើញផ្ទាល់ភ្នែក» និងបទ«ក្រមុំសល់ស្តុក» ។ ជាមួយគ្នានេះដែរ គេមិនទាន់ច្បាស់ថា សុន ស្រីពេជ្រ មានកុងត្រាឱ្យផលិតកម្មថ្មីមួយនេះដែរឬអត់។


សុន ស្រីពេជ្រ ពេលនេះ បានធ្លាក់ខ្លួន មេម៉ាយបាត់ទៅហើយ ដោយកំពុងចិញ្ចឹមកូន២នាក់ក្នុងបន្ទុក។ អ្នកនាងបានប៉ះស្នេហ៍ខកបំណង បែកបាក់ស្វាមីទាំងបានរៀបការ។ អ្នកនាងហាក់ប្រសើរ ផ្លូវចិត្តមកវិញខ្លះៗ ឃើញមានស្នាមញញឹមមកវិញ។ អ្វីដែលអ្នកនាងធ្លាប់និយាយ គឺតស៊ូដើម្បីអនាគតកូន និងមើលថែរទាំបងប្អូនព្រមទាំងលោកឪពុកអ្នកម្តាយជារឿងសំខាន់ក្នុងចិត្ត។ បើទោះជាអ្នកនាង មានបុរសមួយចំនួន ចង់ចែចូវជាថ្មី ក៍តារាតូចច្រឡឹង សំឡេងក្រអួនរូបនេះនៅមិនទាន់បើកបេះដូងឡើយ។ រក្សាសិទ្ធដោយ ៖ ឧត្តមSM

×