Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លែក​មែន! ទុរេន​គ្មាន​បន្លា ជា​លទ្ធផល​ការ​ខិតខំ​ប្រឹងប្រែង១២ឆ្នាំ របស់​អ្នក​វិទ្យាសាស្រ្ត​ឥណ្ឌូណេស៊ី

ជាធម្មតា យើងគ្រប់គ្នាតែងឃើញទុរេនមានបន្លាមុតស្រួច និងរឹង ប៉ុន្តែ សម្រាប់ទុរេនគ្មានបន្លាបែបនេះ គឺពិតជារឿងដ៏ចម្លែក ស្ទើរតែមិនគួរឲ្យជឿ។

ជាក់ស្តែង នេះគឺជាប្រភេទទុរេនដែលបង្កាត់ដោយជោគជ័យ ដោយអ្នកវិទ្យាសាស្ត្រនៃក្រសួងកសិកម្មឥណ្ឌូណេស៊ី បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល ១២ ឆ្នាំ ជំនួសឱ្យការមានស្រទាប់ស្តើង និងរឹងដូចធម្មតា ទុរេនប្រភេទនេះមានរូបរាងស្រដៀងគ្នាផ្លែ More Melon ដែលមានសំបករលោង។

សំបកផ្លែ​ទុរេននេះ ​គឺស្តើងជាងប្រភេទទុរេនទូទៅ​បន្តិច ហើយមានរសជាតិផ្អែមជាង​។ លើសពីនេះ វា​អាចឱ្យអ្នកបរិភោគ​បកសំបកចេញបានយ៉ាងងាយ​ ដោយមិនត្រូវមុតដៃ​ដូចប្រភេទទុរេនដទៃ​ទៀតនោះទេ​។

គម្រោងបង្កើតទុរេនគ្មានបន្លានេះ បានចាប់ផ្តើមនៅឆ្នាំ ២០០៧ នៅក្នុងភូមិ Trenggaluh ក្បែរភ្នំ Rinjani ក្នុងប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែវាត្រូវចំណាយពេលជាងមួយទស្សវត្សរ៍ សម្រាប់ក្រុមក្នុងការផលិតផ្លែចម្លែកនេះដោយជោគជ័យ។

ផ្លែឈើនេះមានរសជាតិស្រដៀងទៅនឹងប្រភេទទុរេនទូទៅ ហើយថែមទាំងផ្អែមជាង ដែលផ្តល់សក្តានុពលខ្ពស់សម្រាប់ការប្រកួតប្រជែង ប៉ុន្តែបញ្ហាប្រឈមធំបំផុត គឺការបន្តពូជ។

យោងតាមប្រធានក្រុមស្រាវជ្រាវ លោក Maisin បានឲ្យដឹងថា ពួកគេត្រូវជ្រើសរើសគ្រាប់ពូជចំនួន ២៣០០០ គ្រាប់ ហើយមានតែ ២% នៃគ្រាប់ពូជដែលដុះលូតលាស់ និងលូតលាស់បានល្អ ពួកគេហៅរុក្ខជាតិនេះថា Gundul durian ។

ជាក់ស្តែង មុននោះ ប្រទេសហ្វីលីពីនក៏ទទួលបានជោគជ័យ ក្នុងការបង្កើតទុរេនគ្មានបន្លា ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ នៅជ្រលងភ្នំ Compostela ទីក្រុង Davao។ ទោះជាយ៉ាងណាក៏ដោយ រុក្ខជាតិនេះមានរសជាតិមិនល្អ ដូច្នេះវាមិនត្រូវបានបន្តពូជយ៉ាងទូលំទូលាយទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×