អ្នកនេសាទពីរនាក់មកពីរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ចាប់បានត្រីឆ្លាមមួយក្បាល (ឈ្មោះវិទ្យាសាស្ត្រ៖ Sphyrna tiburo) នៅឆ្នេរសមុទ្រ Dunedin ប្រទេសនូវែលសេឡង់។ តែអ្វីធ្វើឲ្យភ្ញាក់ផ្អើលនោះ គឺនៅពេលពួកគេហៀបនឹងទាញត្រីមកច្រាំង ស្រាប់តែសត្វឥន្ទ្រីដ៏ធំ១ក្បាល ឆ្មក់មក «ដង្ហើម» ត្រីពីសន្ទួចរបស់ពួកគេតែម្តង។
សត្វឥន្ទ្រីនេះ មានឈ្មោះវិទ្យាសាស្ត្រ៖ Haliaeetus leucocephalus) – ជាឥន្ទ្រីធំដែលមានក្បាលពណ៌ស និងជានិមិត្តរូបនៃសហរដ្ឋអាមេរិក។
ឥន្ទ្រីក្បាលទំពែក គឺជាប្រភេទសត្វឥន្ទ្រីសមុទ្រ ដែលភាគច្រើនចាប់ត្រី (ឈ្មោះឡាតាំងរបស់វាមានន័យថា “ឥន្ទ្រីសមុទ្រ”)។ ស្តេចសត្វស្លាបទាំងនេះមានភ្នែកមុតស្រួច ដែលអនុញ្ញាតឱ្យពួកវាចាប់ត្រីហែលនៅក្រោមផ្ទៃទឹក យ៉ាងរហ័ស។
នៅពេលដែលចាប់បាន នោះ «ជនរងគ្រោះ» នឹងពិបាកក្នុងការរត់ចេញណាស់ ព្រោះឥន្ទ្រីទំពែកមានក្រញ៉ាំពិសេសនៅលើជើងខាងក្រោយ ដែលជួយពួកវាចោះត្រីយ៉ាងជាប់មិនអាចរើបម្រាស់រួចឡើយ។ ឥន្ទ្រីក្បាលទំពែកអាចលើកសត្វព្រៃដែលមានទំងន់រហូតដល់ពាក់កណ្តាលទំងន់របស់ពួកវា (ឥន្ទ្រីពេញវ័យមានទម្ងន់ប្រហែល ៣ ទៅ ៦.៥ គីឡូក្រាម)៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



