កំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ ត្រូវបានម្តាយជនរងគ្រោះ ស្រែកឱ្យអ្នកភូមិជួយចាប់ខ្លួន បន្ទាប់ពីជននេះថ្លើមធំហ៊ានចូល ទៅចាប់រំលោ.ភសេព.សន្ថវៈ ជនរងគ្រោះដល់ក្នុងផ្ទះរួចមកក៏រត់គេចខ្លួន ទៅបាត់ស្រមោលស្របពេលគេកំពុង តែឆោឡោស្រាប់តែឃើញជននេះជិះម៉ូតូ ត្រឡប់មកម្តងទៀត ក៏ត្រូវ ជនរងគ្រោះប្រាប់អ្នកភូមិឱ្យនាំគ្នាស្វាគមន៍ យ៉ាងទក់សាច់តែម្តងទើបប្រគល់ឲ្យសមត្ថកិច្ច។
ករណីខាងលើនេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២២ នៅចំណុចក្នុងផ្ទះបាយជនរងគ្រោះស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលព្រហ្មទណ្ឌ ស្រុកគងពិសី បានឲ្យដឹងថា ជនបង្កមានឈ្មោះ ហ៊ុយ នី ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិចាស់ ឃុំព្រៃញាតិ ស្រុក គងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែក ស្ត្រីរងគ្រោះអាយុ ៣០ ឆ្នាំ រស់នៅភូមិគរ ឃុំទឹកល្អក់ ស្រុកគងពិសី ។

ប្រភពព័ត៌មានបានបន្តថា មុនពេលកើតហេតុ ជនសង្ស័យ បានជិះម៉ូតូម៉ាក គុបជ្រុងមកឈប់ នៅក្រៅរបងខាងលិចផ្ទះ ជនរងគ្រោះរួចក៏ដើរចូលទៅ ក្នុងផ្ទះនិងបានប្រាប់ជនរងគ្រោះថា « មករកតភ្លើង » រួចក៏ដើរមកក្បែរជនរងគ្រោះ ហើយក៏ធ្វើសកម្មភាព ចាប់និងគំរាមថា « បើមិនឲ្យ ! អញ ច្របាប់.ក ឲ្យងាប់ » ពេលនោះជនបង្កក៏បានធ្វើសកម្មភាព ចាប់រំលោ.ភ សេព.សន្ថវៈទៅលើជនរងគ្រោះ រហូតបានសម្រេចតែម្តង ។ ក្រោយពីធ្វើសកម្មភាព រួចជនបង្កក៏បានឡើង ម៉ូតូជិះចេញពីកន្លែងកើតហេតុ ទៅទិសខាងជើងបាត់ស្រមោលឈឹង ។
ជនរងគ្រោះបានរត់មកប្រាប់រឿងដែលគេចាប់រំលោ.ភនេះ ដល់ម្តាយរំពេចនោះដែរ ម្តាយជនរងគ្រោះ ក៏បានស្រែកឆោឡោឲ្យអ្នកភូមិជួយដេញស្ទាក់ ចាប់ខ្លួនជនសង្ស័យ ប៉ុន្តែនៅពេលដែលអ្នកភូមិកំពុងឆោឡោ ក៏ស្រាប់តែប្រទះឃើញជនសង្ស័យជិះម៉ូតូត្រឡប់មកវិញ ។ នៅពេលនោះដែរ ប្រជាពលរដ្ឋនៅក្នុងភូមិក៏បាននាំគ្នា ដេញចាប់ជនសង្ស័យបាន នៅចំណុចចុងភូមិចំបក់ក្អែរខាងលិច និងបាននាំគ្នាស្វាគមន៍ជនសង្ស័យ យ៉ាង ចាស់ដៃទើបចាប់ប្រគល់ឲ្យសមត្ថកិច្ច ។
គួរបញ្ជាក់ថា បន្ទាប់ពីធ្វើការសាកសួររួចមក សមត្ថកិច្ចក៏បានកសាងសំណុំរឿង តាមនីតិវិធីដើម្បីបញ្ជូនជនសង្ស័យរូបនេះ ទៅតំណាងអយ្យការ ចាត់ការបន្ត តាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទាភា

