Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងការពារអ៊ុយក្រែន ឆ្លើយតបរុស្ស៊ី អត់មានពាក្យចុះចាញ់ ចេញពីទីក្រុងម៉ារីអ៊ូប៉ូល

រដ្ឋធានីគៀវ ៖ ថ្វីបើកម្លាំងទាហានរុស្ស៊ី បានដាក់ឱសានវាទដល់កម្លាំងប្រយុទ្ធ នៅក្នុងទីក្រុងកំពង់ផែម៉ារីអ៊ូប៉ូល (Mariupol) ដែលត្រូវឡោមព័ទ្ធជាប់ ដើម្បីឲ្យទម្លាក់អាវុធចុះ ត្រឹមវេលាម៉ោង៦ព្រឹក ថ្ងៃអាទិត្យ ទី១៧ ខែមេសា ដើម្បីសង្គ្រោះជីវិតយ៉ាងណាក្ដី តែកម្លាំងទ័ពអ៊ុយក្រែន នៅទីនោះ បានច្រានចោលនូវការកំណត់របស់សត្រូវ ហើយថែមឆ្លើយតបវិញថា មិនមានពាក្យចុះចាញ់ ចេញពីទីក្រុងកំពង់ផែ Mariupol នេះទេ។

សារព័ត៌មាន The Business Standard បានចេញផ្សាយ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ថា មន្រ្ដីយោធាអ៊ុយក្រែន បានអះអាងថា ស៊ីរ៉ែនវាយប្រហារតាមអាកាស រោទ៍ឮពាសពេញប្រទេស កាលពីព្រឹក ថ្ងៃអាទិត្យ។ ជាមួយគ្នានេះដែរ ការវា.យប្រ.ហារតាមអាកាស ពីរុស្ស៊ី ទៅលើទីក្រុងម៉ារីអ៊ូប៉ូល កំពុងតែបន្ដ ខណៈមានការវា.យប្រ.ហារ នៅជិតកំពង់ផែសមុទ្រ។

បណ្ដាញផ្សព្វផ្សាយ ក្នុងស្រុក ក៏បានរាយការណ៍អំពីការលាន់ឮសំឡេងបំផ្ទុះ នៅក្នុងទីក្រុងគៀវ ប៉ុន្ដែលោក មីកូឡា ប៉ូវ៉ូរ៉ូស្នីក ( Mykola Povoroznyk) អភិបាលរងរដ្ឋធានីនេះ បានបញ្ជាក់ថា ការបំផ្ទុះនោះទេ ហើយប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានរារាំងដល់ការវា.យប្រ.ហាររបស់រុស្ស៊ី។

រុស្ស៊ី បានដាក់ឱសានវាទដល់កងកម្លាំងអ៊ុយក្រែន ដែលកំពុងតែប្រយុទ្ធ នៅក្នុងទីក្រុង Mariupol ត្រូវតែដាក់អាវុធ នៅត្រឹមវេលាម៉ោង៦ព្រឹក ថ្ងៃអាទិត្យ ទី១៧ ដើម្បីសង្គ្រោះជីវិតរបស់ពួកគេ។ ប៉ុន្តែគេមិនទាន់មានរបាយការណ៍ភ្លាមៗ ស្ដីអំពីសកម្មភាពរបស់រុស្ស៊ី នៅក្នុងរយៈពេល៣ម៉ោង បន្ទាប់ពីឱសានវាទនោះ បានចូលជាធរមាន នៅវេលាម៉ោង៣រសៀល នៅទីក្រុងកំពង់ផែយុទ្ធសាស្ត្រ នាភាគអាគ្នេយ៍ ប្រទេសអ៊ុយក្រែន។

លោក ដេនីស ស្មីហាល់ (Denys Shmyhal) នាយករដ្ឋមន្រ្ដីអ៊ុយក្រែន បានបញ្ជាក់ថា កងទ័ពអ៊ុយក្រែន នៅក្នុងទីក្រុងកំពង់ផែម៉ារីអ៊ូប៉ូល (Mariupol) កំពុងតែបន្ដប្រយុទ្ធយ៉ាងស្វិតស្វាញ ថ្វីបើរុស្ស៊ីបានទាមទារឲ្យពួកគេ ទម្លាក់អាវុធ យល់ព្រមចុះចាញ់យ៉ាងណាក៏ដោយ។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ កងទ័ពអ៊ុយក្រែន កំពុងតែតស៊ូប្រយុទ្ធទប់ទល់នឹងកម្លាំងទាហានរុស្ស៊ី ដោយពួកគេមិនអើពើនឹងឱសានវាទរបស់សត្រូវ នៅក្នុងការកំណត់ឲ្យទម្លាក់អាវុធ កាលពីថ្ងៃអាទិត្យ នៅក្នុងទីក្រុងកំពង់ផែ Mariupol ខណៈក្រុងម៉ូស្គូ បានអះអាងថា កម្លាំងទាហានរបស់ខ្លួន បានរឹបអូសទីក្រុងនេះ ស្ទើរតែទាំងស្រុង ហើយនេះក៏ជាអ្វីដែលក្រុងមូស្គូ អះអាង អំពីជយភណ្ឌដ៏ធំបំផុត នៅក្នុងសង្គ្រាមឈ្លានពានរបស់លោក ពូទីន បានអូសបន្លាយ រយៈពេលជិត២ខែកន្លងមកនេះ។

លោក Denys Shmyhal នាយករដ្ឋមន្រ្ដីអ៊ុយក្រែន បានប្រាប់ដល់កម្មវិធីសប្ដាហ៍នេះរបស់បណ្ដាញទូរទស្សន៍ ABC ថា រហូតមដល់ពេលនេះ កងទ័ពអ៊ុយក្រែន កំពុងតែបន្ដគ្រប់គ្រងផ្នែកខ្លះ នៃទីក្រុងកំពង់ផែ នាភាគខាងកើត ប្រទេស។

រុស្ស៊ី កាលពីថ្ងៃសៅរ៍ ទី១៦ ខែមេសា បានអះអាងថា កម្លាំងទាហានរបស់ខ្លួន បានគ្រប់គ្រង តំបន់ជាច្រើន នៅជាយក្រុងកំពង់ផែនេះ។ ប៉ុន្ដែកម្លាំងយុទ្ធជនអ៊ុយក្រែនមួយចំនួន នៅតែបន្ដមានសេសសល់ នៅក្នុងរោងសិប្បកម្មដែកអាហ្សូវស្ដាល់ (Azovstal) នៅជិតសមុទ្រអាហ្សូវ (Azov)។

គោលបំណងដ៏សំខាន់របស់រុស្ស៊ី ត្រូវតែគ្រប់គ្រងទីក្រុងកំពង់ផែដ៏សំខាន់ Mariupol នៅក្នុងតំបន់ដុនបាស់ (Donbas) ហើយវានឹងក្លាយជាជយភណ្ឌយុទ្ធសាស្រ្ដ សម្រាប់ក្រុងមូស្គូ ដោយអាចតភ្ជាប់ដែនដីគ្រប់គ្រង ដោយក្រុមបំបែកខ្លួន គាំទ្រដោយរុស្ស៊ី នៅភាគខាងកើត ជាមួយនឹងឧបទ្វីបគ្រីមៀ (Crimea) ដែលត្រូវក្រុងមូស្គូ ដាក់បញ្ចូលជាឧបសម្ព័ន្ធ កាលពីអំឡុងឆ្នាំ២០១៤។

ស្របពេលស្ថានការណ៍កាន់យ៉ាងធ្ងន់ធ្ងរឡើង នៅក្នុងទីក្រុងកំពង់ផែម៉ារីអ៊ូប៉ូល នោះ លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានអំពាវនាវដល់បណ្ដាប្រទេសបស្ចិមលោក ត្រូវតែផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍សមស្របជាបន្ទាន់ សម្រាប់ប្រទេសរបស់លោក ដើម្បីការពារទឹកដី និង រារាំងដល់ការឡោមព័ទ្ធទីក្រុងកំពង់ផែយុទ្ធសាស្រ្ដដ៏សំខាន់នេះ ពីកម្លាំងឈ្លានពានរបស់រុស្ស៊ី៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×