ឧត្តរមានជ័យ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោងប្រមាណ ១ រសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២២ ជាថ្ងៃទី ២ នៃថ្ងៃចូល ឆ្នាំប្រពៃណីខ្មែរ ដែលគេបានប្រទះឃើញ សាកស.ពនារីម្នាក់ ស្លា.ប់នៅមាត់អូរ ទាំងខ្លួនប្រាណគ្របដណ្តប់ ហើយសម្លៀកបំពាក់មិនសមរម្យ ស្បែកជើង និងរបស់របរ ប្រើប្រាស់រប៉ាត់រប៉ាយ នៅចំណុចភូមិចំការចេក ស្ថិតក្នុងឃុំអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលអូរស្មាច់ថា នេះជាអំពើឃាត.កម្ម ដោយរំលោ.ភ សេព.សន្ថវៈ រួចសម្លា.ប់ជនរងគ្រោះចោល ។

ជនរងគ្រោះមានឈ្មោះ ឡុង គឹមឡាយ ភេទស្រី អាយុ ១៧ ឆ្នាំ ជាកូនអ្នកស្រុករស់នៅ ស្រុកអូរស្មាច់ ក្រុងសំរោង ។
រឿងអំពើឃាត.កម្មខាងលើនេះមិនយូរ មិនឆាប់គង់តែព្រលឹងជនរងគ្រោះ អន្ទងហៅជនដៃដល់ ជាឃាត.ករឲ្យចូលអន្ទាក់ របស់សមត្ថកិច្ចជាក់ជាមិនខានឡើយ ខណៈពេលដែលសមត្ថកិច្ចកំពុងតែដុតដៃដុតជើង បន្តការស្រាវជ្រាវទៅលើករណីនេះហើយ ។
គួរបញ្ជាក់ថា សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យ តាមនីតិវិធីរួចក៏បានប្រគល់ស.ព ឲ្យសាច់ញាតិនិងក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ រក្សាសិទ្ធិដោយ៖ ចន្ទាភា

