ភ្នំពេញ ៖ បុរសម្នាក់ បានទៅជួបប្រពន្ធដើម្បីសុំកូនមកលេងផ្ទះ តែត្រូវបានប្រពន្ធនិងឪពុកក្មេង ដេញមិនឱ្យជួប ពេលមកដល់ផ្ទះវិញ ដោយមានការគិតខ្លី ក៏សម្រេចចិត្តបញ្ចប់ជីវិតចង.ក.សម្លា.ប់ខ្លួនឯងនៅបន្ទប់ជួល។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង ៣០នាទីព្រឹក នៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២២ នៅបន្ទប់ជួល២ ផ្លូវបេតុង១ ភូមិព្រៃជីសាក់ សង្កាត់ ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពមាន ឈ្មោះ អ៊ុន វឿន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិក្បែរបន្ទប់ជួល ។ ចំណែកប្រពន្ធមាន ឈ្មោះ ស្រីដា អាយុ២៧ ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ។ អ្នកទាំងពីរមានកូនស្រី ២នាក់ កូនពៅទើបសម្រាលបាន ១ខែ ស្នាក់នៅបន្ទប់ជួលខាងលើ។

តាមសម្ដីក្រុមគ្រួសារ បានឲ្យដឹងថា អ្នកទាំង២បានឈ្លោះប្រកែកគ្នា ក្រោយពីបានឈ្លោះប្រកែកគ្នាហើយ ប្រពន្ធបានយកកូនទាំង២ ទៅលេងស្រុកកំណើត នៅខេត្តកំពត លុះដល់ថ្ងៃទី ១៤ បុរសជាប្ដី មានគោលបំណងចង់យកកូនមកផ្ទះវិញ ដោយមិនបានសម្រេច ខឹងប្រពន្ធនិងឪពុកក្មេង ដេញមិនអាចជួបកូន ក៏ធ្វើដំណើរមកផ្ទះវិញ ហើយក៏បញ្ចប់ជីវិតដោយចង.ក.សម្លា.ប់ខ្លួននៅក្នុងបន្ទប់ជួល។
សពខាងលើ ត្រូវបានសមត្ថកិច្ច ចុះទៅពិនិត្យ ឃើញថាពិតជាធ្វើអត្ត.ឃាត ដោយខ្លួនឯង សមត្ថកិច្ចក៏ប្រគល់សពឲ្យក្រុមគ្រួសារ ចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ ចន្ទាភា
