Sunday, May 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យមានវិបត្តិ បុរសម្នាក់បានជិះម៉ូតូមកលោ.តទឹកស.ម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វារ​

ភ្នំពេញ ៖ បុរសម្នាក់មិនដឹងជាមានវិបត្តិអ្វីទេ បានជិះម៉ូតូមួយគ្រឿងពីរង្វង់មូលតាព្រហ្ម ឡើងមកស្ពានជ្រោយចង្វារចាស់ មកដល់ពាក់កណ្ដាលស្ពាន បានឈប់ម៉ូតូនឹងលោ.តទឹកស.ម្លាប់ខ្លួនតែម្ដង។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី ១៨ខែមេសា ឆ្នាំ ២០២២ ស្ថិតនៅលើស្ពានជ្រោយចង្វារ មូលដ្ឋានសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានបុរសម្នាក់ ជិះម៉ូតូម៉ាកសង់ប៊ិច ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប 1M-0305 ធ្វើដំណើរពីរង្វង់មូលតាព្រហ្ម គោលបំណងឡើងលើស្ពាន ខណៈមកដល់ពាក់កណ្ដាលស្ពាន បានឈប់ម៉ូតូហើយបានលោតពីលើស្ពានតែម្ដង។ ភ្លាមៗនោះប្រជាពលរដ្ឋបានមើលឃើញបុរសនោះ លោ.តដល់ក្នុងទឹកមិនបានស្លា.ប់ភ្លាមនោះទេ បានព្យាយាមហែលមកច្រាំងទន្លេវិញ ទើបប្រជាពលរដ្ឋបានរាយការណ៍ ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋាន។ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានឡើង មកយកម៉ូតូ ដើម្បីយកទៅទុកនៅប៉ុស្តិ៍ ហើយនឹងឲ្យកម្លាំងជំនាញ ចុះទៅមើលបុរសនោះក្បែរច្រាំងទន្លេ ក៏ប៉ុន្តែមិនបានឃើញបុរសនោះឡើយ។

បច្ចុប្បន្នកម្លាំងបានបន្តស្វែងរកជ្រាវស្រាវ តែពុំទាន់ឃើញឡើយ ដោយសន្តិដ្ឋានថា បុរសនោះអាចហែលមិនដល់ច្រាំងទន្លេ អស់កម្លាំងល.ង់ទឹកស្លា.ប់៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×