Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកស្រី អង់​សាន សូ​ជី ទស្សនៈកិច្ច​រដ្ឋ​រ៉ា​ឃី​ន ដែលមាន​ការបង្ក្រាបរ​ង្គា​ល​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​

spot_img

មេដឹកនាំ​មី​យ៉ាន​ម៉ា គឺ​អ្នកស្រី​អង់​សាន សូ​ជី (Aung San Suu Kyi) បានធ្វើ​ដំណើរ​ទស្សនៈកិច្ច​ទៅ​រដ្ឋ​រ៉ា​ឃី​ន (Rakhine) ដែលមាន​ការបង្ក្រាបរ​ង្គា​ល​លើ​ជនជាតិដើម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា ហើយ​នេះ​គឺជា​ការធ្វើ​ទស្សនៈកិច្ច​លើកដំបូង​របស់​អ្នកស្រី ទៅកាន់​រដ្ឋ​ញាំញី​ដោយ​ហឹ​ង្សា​មួយ​នេះ​។

​មន្ត្រី​រដ្ឋាភិបាល​បាន​និយាយថា អ្នកស្រី សូ​ជី កំពុង​ទស្សនៈកិច្ច​ទីក្រុង Sittwe និង​ក្រុង​ផ្សេងៗ​ទៀត​នៃ​រដ្ឋ​រ៉ា​ឃី​ន​។ ដំណើរ​ទស្សនៈកិច្ច​នោះ​មាន​រយៈពេល​តែមួយ​ថ្ងៃ ហើយ​មិនត្រូវ​បានប្រកាស​ឲ្យ​ដឹង​នោះទេ​។​

​មេដឹកនាំ​ដែល​ឈ្នះ​ពានរង្វាន់​ណូបែល​សន្តិភាព​រូបនេះ ទទួលរង​ការរិះគន់​ជុំវិញ​ពិភពលោក ដោយសារតែ​កងកំលាំង​របស់​រដ្ឋាភិបាល​បាន​បន្ត​បង្ក្រាប​លើ​ជនជាតិដើម​ភាគតិច​កាន់សាសនា​អ៊ីស្លាម​យ៉ាង​ឃោរឃៅ ហើយ​រដ្ឋាភិបាល​មី​យ៉ាន​ម៉ា​ត្រូវបាន​គេ​រិះគន់ថា កំពុង​បោសសម្អាត​ជាតិ​ដើម​រ៉ូ​ហ៊ីង​យ៉ា​។​

​ចាប់តាំងពី​មាន​អំពើ​ហឹ​ង្សា​មក ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជាង ៦០០.០០០​នាក់​បាន​ភៀសខ្លួន​ទៅកាន់​ប្រទេស​បង់​ក្លា​ដេ​ស​។ អំពើ​ហឹ​ង្សា​បាន​កើតឡើង​ដោយសារតែ​មានការ​វាយប្រហា​រលើ​ប៉ុស្តិ៍ប៉ូលីស​ជាច្រើន​កន្លែង​ទូទាំង​រដ្ឋ​រ៉ា​ឃី​ន​របស់​ក្រុម​សកម្មប្រយុទ្ធ​។​

​មនុស្ស​រាប់​រាយ​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការបង្ក្រាប និង​មានការ​ចោទប្រកាន់ថា​ភូមិ​របស់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ាង​ត្រូវបាន​ដុតបំផ្លាញ ចំណែក​ជនជាតិដើម​នេះ​ត្រូវបាន​កងកំលាំង​រដ្ឋាភិបាល​បណ្តេញ​ចេញពី​ប្រទេស​។​

​ប៉ុន្តែ​យោធា​មី​យ៉ាន​ម៉ា​បាន​និយាយថា កិច្ចសហប្រតិបត្តិការ​របស់​ពួកគេ​មាន​គោលបំណង​ដើម្បី​បំបាត់​ឬ​សគល់​របស់​ក្រុម​សកម្មប្រយុទ្ធ​ប៉ុណ្ណោះ និង​បាន​បដិសេធថា​ពួកគេ​មាន​គោលដៅ​លើ​ជន​ស៊ីវិល​។ ទោះយ៉ាងណា​ក៍ដោយ សាក្សី និង​អ្នកកាសែត​បាន​បដិសេធ​ចំពោះ​ការអះអាង​របស់​ក្រុម​យោធា​មី​យ៉ាន​ម៉ា​៕ ដោយ ៖ សុភ័ក្ត្រ

 

spot_img
×