Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងខែមីនា ឆ្នាំ២០២២ សមត្ថកិច្ចចាប់រថយន្តដឹកលើសទម្ងន់ ចំនួន ២៨២ គ្រឿង និងពិន័យថវិកាជាង ៤៩៩ លានរៀល

spot_img

ភ្នំពេញ ៖ ចាប់រថយន្តដឹកលើសទម្ងន់ ចំនួន ២៨២ គ្រឿង និងពិន័យថវិកាជាង ៤៩៩ លានរៀល ក្នុងខែមីនា ឆ្នាំ២០២២ ដោយចំនួនដឹកល្មើសបានថយចុះប្រមាណ ៥ % បើប្រៀបធៀបទៅនឹងខែកុម្ភៈ ឆ្នាំ២០២២ ។

នៅខែមីនា ឆ្នាំ ២០២២ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ បានចាប់រថយន្តដឹកជញ្ជូនលើសទម្ងន់ ២៨២ គ្រឿង និងពិន័យថវិកាសរុបចំនួន ៤៩៩ លានរៀល ដោយមានការថយចុះចំនួន ១៧ គ្រឿង ស្មើ ៥ % បើធៀបនឹងទិន្នន័យ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ មានចំនួន ២៩៩ គ្រឿង ។

សូមម្ចាស់រថយន្តដឹកទំនិញទាំងអស់ត្រូវដឹងថា ការបង្កផលប៉ះពាល់ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់ គឺបានបំផ្លាញផ្លូវជាតិ ដែលនាំឱ្យខាតបង់ថវិកាជាតិ ព្រមទាំងបង្កនូវគ្រោះថ្នាក់ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្សផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×