កំពង់ធំ ៖ នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលកំពង់ធំ សហការជាមួយ កម្លាំងគណៈបញ្ជាការឯកភាពខេត្ត ស្រុក ឃុំ សហគមន៍ អនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបខេត្តកំពង់ធំ ។

ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ បានបែងចែកកម្លាំងជាពីរក្រុមចេញល្បាតកន្លែងអភិរក្សលេខ ២ និងលេខ២ស្ទួនជាប្រចាំ , ទទួលបានលទ្ធផល គឺដកហូតកន្រ្តងកាវលៀស ចំនួន០៦ គ្រឿង ធ្វើកិច្ចសន្យាបញ្ឈប់រកលៀសក្នុងកន្លែងអភិរក្សបន្តទៀត។ សារមងក្នុងកន្លែងអភិរក្សបាន ១ ត្បូង ប្រវែង ១០០ ម៉ែត្រ ។
ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅចំណុចឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។ ដឹកនាំដោយលោក វរសេនីយ៍ឯក យី សំអូន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានចុះល្បាតក្នុងកន្លែងអភិរក្សបឹងទន្លេឆ្មារ បានធ្វើការអប់រំណែនាំប្រជាពលរដ្ឋកាវលៀសដោយដៃ ក្នុងកន្លែងអភិរក្សបឹងទន្លេឆ្មារ បានចំនួន ១៩ គ្រួសារមិនអោយចូលទៅរកលៀសក្នុងកន្លែងអភិរក្សបន្តទៀតទេ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី



