Sunday, May 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យ​ខ្លាច​ណាស់! ទៅលេង​ទឹកសមុទ្រ​ចូលឆ្នាំ មកវិញ​ក្លាយជា​ទុ.ក្ខ​បែបនេះ ដោយសារតែ…

ស្រ្តីម្នាក់ដើរលេងសប្បាយចូលឆ្នាំ បានក្លាយជាទុក្ខ បន្ទាប់ពីបានទៅលេងទឹកសមុទ្រ នាថ្ងៃទី២ (១៥ មេសា) ប៉ះនិងសត្វសមុទ្រដែលគេជឿថាជាសត្វពពុះទឹក (Jelly Fish) បណ្តាលឲ្យរលាកស្បែកដៃខាងស្តាំ ប្រៀបដូចសត្វក្រញ៉ាវអុីចឹង ដែលឃើញហើយពិតជាគួរឲ្យខ្លាចណាស់។

ស្រ្តីរងគ្រោះដោយសារសត្វពពុះទឹក ( Jelly Fish ) ដែលមានគណនីហ្វេសប៊ុកឈ្មោះ Sreymom Meng បានបង្ហោះរូបភាពជាក់ស្តែង និងឲ្យបងប្អូននៅក្នុងបណ្តាញសង្គម ប្រសិនទៅលេងសមុទ្រគួរតែមានការប្រុងប្រយ័ត្ន ដោយគាត់បានរៀបរាប់យ៉ាងខ្លីបែបនេះថា៖ «បងប្អូនទៅលេងសមុទ្រសូមប្រយ័ត្នផង ខ្ញុំជួបហើយ ថ្ងៃ 15-4-2022»។

ជាមួយគ្នានេះផងដែរ កូនស្រីរបស់ស្រ្តីខាងលើដែលមានគណនីឈ្មោះ Ma Ny ក៏បានប្រាប់ពីលក្ខណៈម្តាយនាងបានប៉ះសត្វសមុទ្រនេះឲ្យដឹងថា៖ «បងប្អូនទាំងអស់គ្នា ម៉ាក់គាត់ចុះងូតទឹកសមុទ្រក៏ត្រូវសត្វហ្នឹង មិនដឹងគេហៅអីហែលមកប៉ះយើងភ្លាម ម៉ាក់ថាមើលមិនទាំងស្គាល់រូបរាងវាផង មើលមិនទាន់វាផងប៉ះយើងហើយក៏បាត់ៗ ឃើញមួយភ្លេតថ្លាៗ ទន់ៗ សូមប្រុងប្រយត្ន័ផង ពិសសាហាវណាស់ ពេលងូតទឹកប្រយត្ន័អោយមែនទែន»។

តែទោះយ៉ាងណា អ្នកដែលបានដឹងអំពីសត្វសមុទ្រនេះ ក៏បានប្រាប់ឲ្យមានការប្រុងយ័ត្នបន្ថែម និងណែនាំឲ្យលេបថ្នាំបញ្ចុះកម្តៅយ៉ាងដូច្នេះថា៖ «សត្វហ្នឹងគេហៅថាសារាយសមុទ្រ វាអណ្តែតមកប៉ុនៗចានហូបបាយ ហើយយើងអត់ចាប់អារម្មណ៍វា ទើបវារោលដល់ថ្នាក់ហ្នឹង, លេបថ្នាំបញ្ចុះកំដៅជាប្រចាំកុំអោយក្តៅខ្លួន ហើយយកប្រទាលកន្ទុយក្រពើបិទវាអោយត្រជាក់,…»។ ដោយឡែក នារីម្នាក់ដែលធ្លាប់ត្រូវសត្វសមុទ្រនេះប៉ះ ក៏បានចែករំលែកឲ្យដឹងថា «ធ្លាប់​កាលទៅ​កោះ​ស្តេចម្តង មេីលអត់ឃេីញ ពេលវាខាំអត់ដឹងខ្លួនទេ ស្រាប់តែ​ឈឺយកហ្មង រមាស់ ស្នាមរាប់ខែ​»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×