Sunday, May 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីប៉ុនប៉ងលួចម៉ូតូ នៅខណ្ឌប្ញស្សីកែវ

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីប៉ុនប៉ងលួចម៉ូតូ កាលពីវេលាម៉ោង ១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្លូវ៩០៧ក្រុមទី៥ ភូមិទួលសងែ្ក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ជនសង្ស័យ៣នាក់ដែលឃាត់ខ្លួន ទី១ ឈ្មោះ ឈឿន ផានិត ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួល ភូមិទួលសំពៅ សង្តាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ (ប្រើប្រាស់សារធាតុញៀន)។ ទី២-ឈ្មោះម៉ៅ ផានិត ភេទប្រុសអាយុ ២៤ឆាំ្នមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកលា្វឯម ខេត្តកណា្តល (ប្រើប្រាស់សារធាតុញៀន) និងទី៣ ឈ្មោះបូ ផានិត ភេទប្រុស អាយុ៣០ឆាំ្ន មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកលា្វឯម កណ្តាល (ប្រើប្រាស់សារធាតុញៀន) ។

សម្ភារៈ ដកហូតរួមមាន ៖ សោលេខ ៨ ចំនួន ១, ដែកសំប៉ែតកែច្នៃ សម្រាប់កាច់សោកម៉ូតូ ចំនួន ១, ម៉ូតូ១គ្រឿង ម៉ាកហុងដាBeAT ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1JD.3837 ។

លោកអធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងទៀតថា នៅថ្ងៃកើតហេតុវេលាម៉ោងខាងលើ កម្លាំងសមត្ថកិច្ចខណ្ឌ ឬស្សីកែវ សហការជាមួយកម្លាំងប៉ុស្តិ៍ កំពុងធើ្វសកម្មភាពល្បាត បានឮប្រជាពលរដ្ធស្រែកចោរៗ ពេលនោះសមត្ថកិច្ចយើង ក៏បានឃាត់សង្ស័យ ៣នាក់ ធ្វើការត្រួតពិនិត្យរកឃើញឧបករណ៍កាច់សោកម៉ូតូ នៅក្នុងខ្លួនជនសង្ស័យ យកមកប៉ុស្តិ៍ដើម្បីចាត់ការនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ​ លី

×