តូក្យូ៖ ទូរទស្សន៍ជាតិ NHKរបស់ជប៉ុន បាននិយាយថា គ្រោះរញ្ជួយដីកម្រិតបឋម ៥.៣រ៉ិចទ័រ បានវាយប្រហារភាគឦសានប្រទេសជប៉ុន នៅព្រឹកថ្ងៃអង្គារនេះ។
NHK បាននិយាយថា ចំណុចកណ្តាលនៃការរញ្ជួយដីគឺខេត្ត ហ្វូគូស៊ីម៉ា (Fukushima) ។ ដោយឡែក មិនមានការព្រមានអំពីរលកយក្សស៊ូណាមិត្រូវបានចេញនោះទេ។ មិនទាន់មានរបាយការណ៍អំពីការខូចខាតភ្លាមៗនោះទេ៕ ប្រភព៖ NHK