តូក្យូ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក សានីជី សូហ្សូគី (Shunichi Suzuki) បានថ្លែងនៅថ្ងៃនេះថា ប្រទេសជប៉ុនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ លើការធ្លាក់ថ្លៃនៃតម្លៃប្រាក់យ៉េន ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ច ដោយសារស្ថិរភាពនៅក្នុងទីផ្សាររូបិយប័ណ្ណមានសារៈសំខាន់។
លោក Suzuki បានប្រាប់អ្នកយកព័ត៌មានថា “ការផ្លាស់ប្តូរតម្លៃរបស់រូបិយប័ណ្ណគឺលឿនបំផុត”។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ អំពីវិធានការដែលរដ្ឋាភិបាល និងធនាគារកណ្តាលជប៉ុនគួរតែឆ្លើយតបទៅនឹងការចុះខ្សោយនៃប្រាក់យ៉េន ដូចជាតាមរយៈការធ្វើអន្តរាគមន៍នៅក្នុងទីផ្សារជាដើម៕ ប្រភព ៖រ៉យទ័រ