Sunday, May 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនបុរសសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធនឹង លួចកាត់ខ្សែភ្លើង

ភ្នំពេញ : កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ កាលពីថ្ងៃទី ១៩ ខែ មេសា ឆ្នាំ២០២២ នេះបានបញ្ជូនខ្លួនបុរសម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី លួចកាត់ខ្សែភ្លើង ប្រព្រឹត្ត នៅចំណុចផ្លូវ ៦០ម៉ែត្រ ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលខណ្ឌមានជ័យបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុយ ចានសុភ័ក្រ ហៅ ភ័ក្រ ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅ ផ្ទលេខ ០១៣ ផ្លូវលំ ក្រុម១ ភូមិព្រែកតាឡុង១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ចំណែកជនរងគ្រោះមានឈ្មោះ ហែម វុឌ្ឍិ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅ ក្នុងការដ្ឋានសំណង់ផ្ទះល្វែង ផ្លូវ ៦០ម៉ែត្រ ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មេការសំណង់ ។

ចំណែកវត្ថុតាងដែល សមត្ថកិច្ចដកហូតបានមាន៖ -កន្ត្រៃកាត់ខ្សែភ្លើង ១ -ដង្កាប់ ដងពណ៌បៃតងចំនួន ១, ទុលល្វីសចំនួន ០១, កាំបិតបុ័ងតោដងឈើចំនួន ១ -ខ្សែភ្លើង ពណ៌ខ្មៅ ប្រវែង ០៩ម៉ែត្រ ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០២២ នៅភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×