ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ កាលពីថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២២ វេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២២ បានឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ៦ នាក់ ពាក់ព័ន្ធករណី ផ្ទុះ.អា.វុធជាច្រើនគ្រា.ប់ នៅមុខក្លឹបកំសាន្ត DOT ប្រព្រឹត្តនៅក្នុងក្លឹបកំសាន្ត យីហោ «DOT» ផ្លូវ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។

សមត្ថកិច្ចនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ការចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យមួយក្រុម មានគ្នា៦នាក់ ក្នុងនោះមានស្រី៤នាក់ ខាងលើនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីកម្លាំងនគរបាល បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ មានការផ្ទុះ.អា.វុធជាច្រើនគ្រា.ប់នៅមុខក្លឹបកំសាន្ត DOT នៅចំណុច បង្រ្កាបខាងលើ ។
សមត្ថកិច្ចចុះឆែកឆេរនៅ ក្នុង រថយន្ត ជនសង្ស័យ រកឃើញមានកាតសម្គាល់ខ្លួន ដែលមានឈ្មោះ សុខ បានអឺន ឋានន្តរសក្ដិ ពលបាលត្រី កងឯកភាព កងពលតូចលេខ ៧០ និង ប័ណ្ណសម្គាល់អា.វុធខ្លី ស មូលភាព ម៉ាក BERETTA លេខ PZ 21162 ទៀតផង ។
បច្ចុប្បន្ន,ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកកាន់អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីសួរនាំ និងចាត់ការបន្តតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា



